Dew Arisara ប្រកែកមិនមែនចង់អួតថាមានលុយ…..ទិញខុនដូទំនើបតម្លៃកប់ពពកនៅកណ្ដាលក្រុងព្រោះគ្រាន់តែធ្លាប់នៅហើយមានស្រួលតែប៉ុណ្ណោះ! មានរូបភាព
ស៊ីវិល័យឆើតឆាយបំផុត សម្រាប់ខនដូកណ្ដាលទីក្រុងរបស់តារាសម្ដែង Dew Arisara និងគ្រួសារ ដែលទើបតែបណ្ដើរស្វាមីលោក Sebastian នឹងកូនប្រុសអូន Silas រៀបចំពិធីឡើងផ្ទះថ្មីកាលពីពេលថ្មីៗនេះ ថែមទាំងលឺមកថាទិញទាំងជុងតែម្ដង
ជាក់ស្ដែង (5 សីហា 2023) Dew ក៏បានចេញមកបើកចិត្តនិយាយរឿងនេះថា “តិចខ្ញុំត្រូវគេជេរថាពូកែអួត” នៅថ្ងៃធ្វើបុណ្យមិនបានតាំងចិត្តបង្ហាញអ្វីនោះទេ យើងគ្រាន់តែបំពេញតួនាទីជាម្ដាយឪពុករបស់គេអោយបានល្អបំផុត ដោយសារតែកន្លែងចាស់តូច ទីធ្លារមិនគ្រប់គ្រាន់ Silas ក៏ចាប់ផ្ដើមធំដែរ
“ដោយសារខុនដូរបស់ខ្ញុំចាស់មានពីរបន្ទប់ ហើយត្រូវដើរចេញពីបន្ទប់នេះទៅបន្ទប់មួយទៀត ហើយជីវិតយើង ពេលខ្លះវា Chill ពេក វិលវល់ពេញបន្ទប់ ទើបត្រូវពង្រីកបន្ទិចម្ដងៗ ពេលនេះសុំអធិប្បាយបន្ទិចសិន បន្ទប់ទាំងអស់មាន 3 បើចង់តែងខ្លួនត្រូវទៅជាន់ផ្សេង បើទៅញុំបាយត្រូវបន្ទប់មួយផ្សេងទៀត ហើយបើចង់ទៅគេងក៏ត្រូវទៅបន្ទប់មួយទៀត វាមិនងាយស្រួលសោះ ពេលខ្លះខ្ញុំត្រូវអាបកូនមកបន្ទប់តែងមុខ ដូច្នេះហើយទើបចង់បានបន្ទប់មួយមានគ្រប់កន្លែងប្រសើរជាង ហើយបន្ទប់ចាស់ដាក់ជួល”
“ស្វាមីក៏រីករាយសប្បាយចិត្ត ប៉ុន្ដែពេលនេះបន្ទប់កំពុងជុសជុល ទើបគាត់រៀងហត់បន្ទិច តែបើយើងធ្វើផ្ទះវាកាន់តែត្រូវការពត៌មានលំអិតច្រើនទៀត ជ្រើសរើសតាមគំនិតខ្ញុំ ហើយខ្ញុំក៏បានអោយចិនសែទាយអោយហើយថានៅកន្លែងនិងល្អ យើងខ្ញុំក៏យល់ថានៅទីនិងហើយសប្បាយចិត្ត មានតែរឿងល្អៗ ទើបខ្ញុំជ្រើសរើសយកកន្លែងនិងទៅ បន្ទប់របស់ខ្ញុំវាហ៊ុងស៊ុយគ្រប់ទិសទៅហើយ វាមានទន្លេរព័ទ្ធជុំវិញ ព្រោះតែដួងរបស់ខ្ញុំត្រូវគ្នាជាមួយទឹក តាមឈ្មោះណេតអាយដលម្ចាស់សមុទ្រ អោយតែមានទឹកជុំវិញគឺដឹងតែល្អ
ពេលនេះមិនទាន់ចូលទៅនៅទេ ប៉ុន្ដែវេលាល្អត្រូវធ្វើបុណ្យឡើងផ្ទះនៅថ្ងៃនិង ពេលនេះជាការជុសជុស ចំណែងរឿងមិនទិញផ្ទះព្រោះវាជាការចុះទន់ដែរ បើសួរថារស់នៅហើយវាឡូយយ៉ាងម៉េច តាំងតែខ្ញុំចូលទៅរស់នៅទីនោះជីវិតរបស់ខ្ញុំដូចជាផ្លាស់ប្ដូរច្រើន ហើយយើងក៏មានតែរឿងល្អៗចូលមកក្នុងជីវិត”
អត្ថបទដោយ : នីត្តា