គូស្នេហ៍តារា James Ma និង Pie ក្នុងរឿងស្វីតប៉ុណ្ណឹងនៅក្រៅស្វីតជាង១០ដង សូម្បីតែNadechក៏ទទួលយកមិនបាន…

វ៉ាដាច់អស់គូតារារៀមច្បងហើយ គូស្នេហ៍តារាថ្មីថ្មោងគូរបស់តួ​​​​ឯកប្រុស James Ma និងតួ​ឯកស្រី Pie Rinrada មកក្រោយគេទេ តែផ្អែមល្ហែមខ្លាំងណាស់ រូបគូបង្ហោះមានសឹងរាល់ថ្ងៃដើរលេងកំសាន្ដទៅទីណាក៏ទៅជាគូដែរ សូម្បីតែតារារៀមច្បងដូចជា Nadech Kugimiya ក៏អត់ទ្រាំមិនបាននឹងបង្អាប់ពីភាពផ្អែមល្ហែមរបស់គូនេះដែរ។

គូស្នេហ៍ាតារាក្នុងសិល្បៈថៃគូរបស់តួឯកប្រុសលោក James Ma និង តួឯកស្រី Pie Rinrada ស្រលាញ់គ្នាមិនទាន់ដល់មួយឆ្នាំទេតែរូបគូសឹងពេញIGហើយ អ្នកមើលចាំតែចុចLikeឲទៅ រហូតដល់មិត្តៗឃើញហើយក៏សូមចាញ់ពីភាពផ្អែមល្ហែមរបស់គូនេះដែរ។ ដោយនេះគូនេះក៏បានជួបគ្នានិងផ្ដើមជាស្នេហាក្រោយពីបានសម្ដែងរឿងរួមគ្នាផងដែរ លោក James Ma និង Pie បានចាប់ដៃគូគ្នាសម្ដែងក្នុងរឿង Because of Love កាលពីឆ្នាំទៅ ក្នុងរឿងថាផ្អែមល្ហែមជិតស្និទ្ធណាស់ទៅហើយ តែងាកមកមើលក្រៅរឿងក្រៅឆាកការសម្ដែងវិញគូនេះក៏បានផ្ដើមក្លាយជាស្នេហាមែនទែន និងផ្អែមល្ហែមជាងក្នុងរឿងទៀតទំនេរពេលណាក៏ណាត់ជួបគ្នាដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ