បែកមែន តារាស្រីនាង Aum Lukkana សារភាពថាលែងលះគ្នាជាមួយស្វាមីពិតមែន ពេលនេះនាងអាចឲត្រឹមតែឋានះជាឪពុកប៉ុណ្ណោះ មិនអាចរស់នៅជាមួយគ្នាជាប្ដីប្រពន្ធបានទៀតឡើយ សូម្បីតែរូបសាក់ដែលនាងធ្លាប់សាក់ឈ្មោះស្វាមីពេលនៅស្រលាញ់គ្នានោះ ក៏នាងទៅកែចេញសាក់ថែមជារូបផ្សេងវិញដែរ។
ក្រោយពីល្បីថានៅក្នុងសង្គមសិល្បៈថៃមានតារាស្រីមួយរូបលែងស្វាមីរើឥវ៉ាន់ចេញពីផ្ទះ ពេលនេះដឹងហើយថាជាតារាស្រីតួឆ្នាស់តួឆ្នើមស៊ិចស៊ីនាង Aum Lukkana។ ដោយ Aum បានឲដឹងផងដែរថា នាងនិងស្វាមីបានសម្រេចចិត្តលែងលះគ្នាហើយ និងនៅសល់ត្រឹមតែឋានះជាម្ដាយនិងឪពុកសម្រាប់កូនស្រីរបស់អ្នកទាំងពីរ។ ដោយមូលហេតុនៃការលែងលះនេះនាងមិនចង់និយាយលម្អិតនោះទេ តែសូមប្រាប់ថាគឺជារឿងមួយដែលភរិយាណាជួបបែបនេះហើយ ក៏មិនអាចទទួលយកបានដូចគ្នា។ ឯខាងស្វាមីរបស់ Aum វិញក្រោយពីឃើញអតីតភរិយាប្រាប់រឿងលែងលះជាសាធារណះរូបលោកក៏បានបង្ហោះសារមួយផងដែរថា រូបលោកទទូលស្គាល់ថាពិតជាបានធ្វើកំហុសខុសឆ្គងទៅលើភរិយានិងកូនរហូតមិនបានទទួលការអភ័យទោស ពេលនេះទាំងគូចប់គ្នាហើយ តែនិងនៅតែបន្ដទួនាទីជាឪពុកនិងជាម្ដាយមើលថែកូនរួមគ្នាឲបានល្អមិនឲប៉ះពាល់ដល់អនាគតកូននោះទេ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ