Mint Chalida ស្ទើរអន់ចិត្តនិង Mai Davika ហើយតើព្រោះគិតថាមិត្តសម្លាញ់មិនមកចូលរួមក្នុងកម្មវិធីរបស់នាងមួយនេះ! មានវីដេអូ
អាចនិយាយបានថាជាគូរមិត្តសម្លាញ់ដែលស្និតស្នាលគ្នាខ្លាំងមួយគូទៀតក្នុងសិល្បៈ សម្រាប់តួឯកស្រីទាំងពីរគឺ Mai Davika និង Mint Chalida តែងតែមានរូបភាពឬសកម្មភាពផ្សេងៗមកផ្ញើរហ្វេនៗជាប់ជានិច្ច
ជាក់ស្ដែងនៅក្នុងថ្ងៃខួបកំណើតរបស់ Mint Chalida គម្រប់អាយុ 30 ឆ្នាំកាលពីថ្ងៃទី 8 សីហា ខាង Mai បានរៀបចំពញ៉ាក់ដោយការលើកនំខេកដ៏គួអោយស្រលាញ់និងស្រស់ស្អាតបំផុត
ទាំងនេះ Mai បានសរសេររៀបរាប់យ៉ាងវែងដើម្បីជាការជូនពរដល់មហាមិត្តថា “Happy Birthday to you @mint_chalida សូមអោយសម្លាញ់មានក្ដីសុខរាល់ថ្ងៃ លឺដំណឹងថាសួរអ្នកផ្សេងទៀតថា Mai នៅឯណា 55555 មិនបាច់បារម្ភទេ យើងកំពុងពញ៉ាក់ឯងហើយ…..មិនបានបាត់ទៅណាទេ នៅកន្លែងនេះរហូត love you so muchhhhh”
អត្ថបទដោយ : នីត្តា