រូបភាពរំជួលចិត្ត Aum Patchrapa ទឹកភ្នែកហូរជ្រែកថ្ពាល់និយាយពាក្យលាទៅកាន់……..ស្រលាញ់ដូចកូនតែត្រូវបែកគ្នាជារៀងរហូត! មានវីដេអូ
ចាត់ទុកថាជាពេលវេលាដ៏លំបាកបំផុតក្នុងការកាត់ចិត្ត សម្រាប់តួឯកស្រីល្បីឈ្មោះប្រចាំប្រទេសថៃ Aum Patchrapa នៅពេលត្រូវបាត់បង់សមាជិកជាទីស្រលាញ់ក្នុងគ្រួសារ យ៉ាង Pompom កូនឆ្កែសំណព្វចិត្ត ដែលសាម៉ីខ្លួនបានមើលថែយកចិត្តទុកដាក់ដូចកូនម្នាក់ក្នុងជីវិត
កាលពីកណ្ដាលយប់កន្លងមក នៅក្នុង IG story របស់ @aum_patchrapa បានផុសរូបភាពទឹកភ្នែករលីងរលោង ខណៈពេលដែលនាងត្រូវនិយាយពាក្យលាទៅកាន់ Pompom ជាលើកចុងក្រោយ “លាសិនហើយណាកូនសម្លាញ់ នឹក ហើយក៏ស្រលាញ់ឡអស់ពីដួងចិត្ត អូនទៅហើយ 10/08/2023 ម៉ោង 3,35នាទី”
ក្រៅពីនេះសាម៉ីខ្លួនក៏បានរួបរួមរូបភាពជាច្រើនសន្លឹកទៀត ជារូបពេញទៅដោយក្ដីសុខ និងទំនាក់ទំនងដ៏ល្អជាមួយគ្នាជាំច្រើនឆ្នាំ ផុសទុកជាការចងចាំ ព្រមទាំងនិយាយថា “គេងលក់អោយសប្បាយណាកូន បងស្រលាញ់ Pompom ខ្លាំងបំផុត អគុណគ្រប់យ៉ាងដែលធ្វើអោយយើងទាំងពីរបានជួបគ្នា អគុណដែលជាក្មេងល្អរបស់បងណា បងនឹកប្អូនខ្លាំងណាស់ នឹកប៉ុនប្រមាន” មានហ្វេនៗនិងមិត្តភ័ក្ដអ្នកស្និតស្នាល ចូលមករួមសរសេរមិនអល័យនិងផ្ញើរកំលាំងចិត្តជាច្រើនកុះករ
អត្ថបទដោយ : នីត្តា