កម្មវិធីតូចតាចទេ! Kimberly គ្រាន់តែរៀបចំកម្មវិធីលាភាពនៅលីវផ្អើលគេជិតមួយចំហៀងប្រទេសចុះទំរាំពិធីរៀបការទៀតមិនផ្ញើរគេមួយពិភពលោកហើយទេ! មានវីដេអូ

រាប់ថយក្រោយកាន់តែជិតដល់ថ្ងៃចូលរោងការហើយនៅសល់តែមួយខែទៀតទេ សម្រាប់តារាសម្ដែងស្រីស្រី Kimberly Ann ​និងបានបណ្ដើរម្ចាស់ចិត្តរូបសង្ហា Mak Prin ចូលរោងការនៅថ្ងៃទី 14 កញ្ញា នៅឯប្រទេសអុីតាលី

 

ជាក់ស្ដែង Kimberly បានផុសរូបភាពដ៏សែនរំភើប នៅពេលក្រុមមិត្តភ័ក្ដរបស់កូនក្រមុំដោយមាន Yaya Urassaya, Margie Rasri, Bow Benchawan និងមិត្តក្រៅសិល្បៈរួមទាំងអស់ 10 នាក់ បានរៀបចំកម្មវិធីជប់លៀងលាភាពនៅលីវយ៉ាងសប្បាយរីករាយនិងអេមបំផុត

រឿងនេះសាម៉ីខ្លួនកូនក្រមុំ បានសរសេរជាប្រយោគសារថា “My girls threw me the most awesome bachelorette party ever!! I love you all sooo f*ing much!! #kimberleysbachelorette” 

អាចនិយាយបានជាកម្មវិធីដែលអស្ចារ្យនិងពេញទៅដោយភាពកក់ក្ដៅ ហើយក៏ជាកម្មវិធីប្រមូលស្រីស្អាតផងដែរ ជាពិសេសអនាគតកូនក្រមុំតែម្ដង សម្រស់ឈ្នះអស់មារសត្រូវតែម្ដង

អត្ថបទដោយ : នីត្តា