ចាប់បានស្រេច Lisa BLACKPINK សង្ស័យទៅដើរលេងជាមួយគ្រួសារខាងកំលោះមហាសេដ្ឋីម្នាក់នេះព្រោះតែរូបភាពមួយសន្លឹករបស់……! មានវីដេអូ
Lisa សមាជិកក្រុម BLACKPINK មានពាក្យចចាមអារ៉ាមថាកំពុងណាត់ជួប Frederick កំលោះអ្នកមានមហាសេដ្ឋី បន្ទាប់ពីមានរូបភាពនៅលើបណ្ដាញសង្គមមានការប្រៀបធៀបគ្នាជាច្រើនពីសំណាក់អ្នកគាំទ្រ
បង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេល Lisa សមាជិកក្រុម BLACKPINK ចេញមកចែករំលែកភាពស្រស់ស្រាយដោយការទៅដើរលេងនៅកោះ Zakynthos សមុទ្រដ៏សែនស្រស់ស្អាតប្រទេសក្រិក ដំណើរកំសាន្ដរបស់ Lisa នាងសុំសប្បាយនិងការសម្រាកលំហែរនិងការប្រលែងខ្លួនជាមួយឈុងប៊ីគីនី ពណ៌បៃតងដ៏ស៊ិចស៊ី ថ្វីត្បិតតែផុសអោយឃើញតែពីខាងក្រោយ តែអ្នកគាំទ្រនាំគ្នាចូលទៅចុចឡាយអោយយ៉ាងច្រើន ព្រមទាំងខមិននិងបង្អាប់ថាផុសរូបបែបនេះមានសុំម៉ាក់ហើយឬនៅ?
ក្រៅពីត្រជាក់ភ្នែកជាមួយឈុតប៊ីគីនីរបស់នាងហើយ នៅមានរឿងគួអោយចាប់អារម្មណ៍មួយទៀតគឺអ្នកបណ្ដាញសង្គមចាប់សង្ស័យថាដំណើរកំសាន្ដរបស់ Lisa មានពាក្យចចាមអារ៉ាមយ៉ាងខ្លាំងថាកំពុងណាត់ជួប Frederick ជាមួយគូស្នេហ៍មហាសេដ្ឋី ព្រោះមានការចែករំលែករូបភាពប្រៀបធៀបទីកន្លែងដែលទៅដើរលេងគឺស្រដៀងគ្នានិង Lisa
មិនដឹងថានេះជាការទៅដើរលេងជុំគ្នាជាមួយគ្រួសាររបស់ Frederic កំលោះរូបសង្ហាដែលគ្រប់គ្នាកំពុងតែចាប់អារម្មណ៍ថាជាម្ចាស់ចិត្តរបស់ Lisa…..មានតែរងចាំមើលបន្ដទៀតហើយ
អត្ថបទដោយ : នីត្តា