ជាប់ឈ្មោះជាកំលោះខាងស្រលាញ់ឡានម្នាក់ទៀតហើយ សម្រាប់តារាសម្ដែងប្រុសកំលោះរូបសង្ហា Nine Napat ម្ចាស់ចិត្តរបស់តួឯកស្រី Baifern Pimchanok អោយតែមានវេលាទំនេរសាម៉ីខ្លួនដឹងតែទៅជុំក្រុមបើកឡានលេងជាមួយមិត្តភ័ក្ដជាញឹកញាប់ ថែមទាំងជាកំលោះប្រមូលទិញឡានទំនើបៗនិងម៉ូដរថយន្ដកម្រទៀតផង
ជាក់ស្ដែងនៅក្នុង IG ដែល Nine បើកសម្រាប់លក់របស់មួយទឹកផ្ទាល់ខ្លួន ឈ្មោះថា @nine.marketplace បានផុសលក់ឡានម៉ូដឡើងភ្នំព្រមទាំងមានសរសេរជាប្រយោគថា “លក់បន្ដ Porsche Cayenne 955 V6 ធ្វើដូចឡាន overland ខាងឡើងភ្នំបាទ restore មកថ្មីៗ បើកស្រួលគ្រប់គ្រឿង។ Rack Eurowise យកតង់មកបោះគេងបានតែម្ដង ខាងក្នុងដូរកៅអីថ្មីទាំងអស់ កម្មង់មកពី New York មកធ្វើបាទ
ឡានមួយគ្រឿងនេះតុបតែងមកថ្មីទាំងអស់តែម្ដង ម៉ាស៊ីនត្រជាក់ម៉ាអេម ចម្រៀងពិរោះ មាន apple carplay ដើរលេងម៉ាសប្បាយ ឡាន AAS លក់បន្ដ 2.1m for more information inbox #cayenne955 #cayenneoverland #porscheoffroad”
បើមានអ្នកចាប់អារម្មណ៍អាចទាក់ទង DM ដើម្បីសួរពត៌មានបន្ថែមពីកំលោះ Nine បាន ចំណែកឯលេខលាភសំណាងប្រហែលជាគេចមិនផុតពីលេង 95 ដែលបិតនៅជាប់និងឡាននោះទេ
អត្ថបតដោយ : នីត្តា