ពិតណាស់ទោះបីជាតារាសម្ដែងថៃប្រុសលោក New Wongsakorn មានអាយុខុសគ្នានិងតារាស្រី Now Tisanart រហូតដល់១០ឆ្នាំក៏ពិតមែន តែស្នេហារបស់អ្នកទាំងពីរនៅតែផ្អែមល្ហែមខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ គ្មានអ្វីជាឧបសគ្គនោះទេ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកទាំងពីរបានដឹងដៃគ្នាទៅសាងភាពផ្អែមល្ហែមនៅឯហុងកុង និងបានថតរូបស្វីតៗជាច្រើនបង្ហោះចូលក្នុងបណ្ដាញសង្គមអីុនស្ដារក្រាម ធ្វើឲ្យអ្នកគាំទ្រឃើញហើយ រំភើបចិត្ត ច្រណែននិងក្ដីសុខរបស់អ្នកទាំងពីរសឹងតែគ្រប់គ្នាទៀតផង។
គួរបញ្ជាក់ផងដែរថា New និង Now មានទំនាក់ទំនងស្នេហាជាមួយនិងគ្នារយៈពេល៦ឆ្នាំមកហើយ ហើយភាពផ្អែមល្ហែមក៏នៅតែមានមិនខុសពីមុននោះទេ ពិតជាគួរឲ្យសរសើរខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី