Chompoo បើកបង្ហាញផ្ទះថ្មីតម្លៃរាប់លានគ្រប់ជ្រុងលើកនេះកូនពៅអូន Gale អ្នកនាំដើរមើលខ្លួនឯងទាំងអស់! មានវីដេអូ

ចាត់ទុកជាគ្រួសារកម្រូរបស់ហ្វេនៗមួយទៀតក៏ថាបាន សម្រាប់គ្រួសាររបស់តារាសម្ដែងស្រីល្បីឈ្មោះយ៉ាង Chompoo Araya ជាមួយស្វាមីរូបសង្ហា Knot Wisarut ខណៈពេលនេះអាចនិយាយបានថាជីវិតគ្រួសារពេញបរិបូរណ៌បំផុត មានកូនៗទាំងបីនាក់ មកបំពេញគ្រប់យ៉ាងអោយខ្លួនកាន់តែប្រសើរឡើង

ជាក់ស្ដែងនៅក្នុងកម្មវិធី Titaikru ក៏បាននាំហ្វេនៗទៅសម្រុកផ្ទះយាយ Ning ដែលជាម៉ាក់របស់ Chompoo ដែលឥឡូវនេះមកនៅក្នុងរូបរាងថ្មីដូចតារា YouTube រៀបចំធ្វើការថតផុសដោយខ្លួនឯង រហូតមកដល់ពេលនេះមានអ្នកគាំទ្រជាច្រើន

After Footer (Active) - damrei Mr1 Zone2

ក្រៅពីនេះនៅមានបើកបង្ហាញពីជីវិតតស៊ូរបស់យាយ Ning ជាច្រើនទៀតផងដែរ ដោយបានធ្វើដំណើរយ៉ាងឆ្ងាយពីជីវិតកាលពីអតិតកាល ហើយ Chompoo គឺជាម្នាក់ដែលប្រកាន់ខ្ជាប់ជីវិតជាអ្នកម្ដាយល្អតាមយាយ ក្នុងការមើលថែកូនៗបំពេញភាពកក់ក្ដៅដោយកម្រផ្កាម្លេិះជំនួសក្ដីស្រលាញ់ ការអគុណពី Shayfa-Phayu ដែលធ្វើអោយយាយនិយាយបន្លប់ថាកុំស្រក់ទឹកភ្នែកកណ្ដាលកម្មវិធី

អត្ថបទដោយ : នីត្តា