ហាត់ប្រាណឬញ៉ែគ្នា? Dan-Patty ចាប់ដៃគូរហាត់ប្រាណតែក្បាច់នីមួយៗដូចជាផ្អែមពេកហើយ! មានវីដេអូ

ផ្ទះថ្មីរួចរាល់ហើយ សម្រាប់គូរស្វាមីភរិយា Patty Ungsumalin និង Dan Worawech អ្វីដែលសំខាន់ភាពកក់ក្ដៅសាយភាយដល់ហ្វេនៗអ្នកមើលទៀត នៅពេលអ្នកទាំងពីរប្រើជីវិតគូររស់នៅជាមួយគ្នាធ្វើកិច្ចការផ្សេងៗរួមគ្នាបែបនេះ

ដូចវីដេអូជាក់ស្ដែងដែលខាងស្រីបានផុសខណៈពេលអ្នកទាំងពីរកំពុងហាត់ប្រាណជាមួយ Dan នៅក្នុង IG ជាវីដេអូផ្អែមល្ហែមអមជាមួយឃ្លាថា “Home ប្រែថាកន្លែងកក់ក្ដៅមិនបានទេប្រសិនបើគ្មានអ្នក តាមដានពីជីវិតកំលោះតូចបាននៅក្នុងលីងនេះណាចា https://youtu.be/OBB4Ih-0EJo”

នៅខាងក្រោមវីដេអូពេញទៅដោយខមិនរបស់ហ្វេនៗដែលចូលមកប្រាប់ថា លើសជាតិស្ករ…..មិនអាណិតអ្នកអត់គូរអីបន្ទិចសោះហើយហ៊ា

អត្ថបទដោយ​ : នីត្តា