Kwan Usamanee ទំលាយរឿង 30ឆ្នាំក្នុងវិស័យសិល្បៈ ធ្លាប់មានគំនិតសំលាប់ខ្លួនព្រោះតែរឿងមួយនេះ! មានវីដេអូ

តារាសម្ដែងស្រី Kwan Usamanee បើកចិត្តនិយាយពីជីវិតជាអ្នកសម្ដែងក្នុងសិល្បៈតាំងតែពីក្មេងជួបព្យុះជួបភ្លៀងអស់រយៈពេល 30 ឆ្នាំ ក្នុងកម្មវិធី UsaLoveVer Kwan Usamanee ដោយនាងបានប្រាប់ថាបានទទួលពាក្យប្រៀនប្រដៅពីលោកប៉ាក្នុងការធ្វើការផ្សេងៗ លោកប៉ាប្រាប់ថាត្រូវតែគោរពពេលវេលា ត្រូវប្រព្រឹតល្អនិងគោរពគ្រប់គ្នានៅកន្លែងថតរឿង ប្រសិនបើយើងហត់សូមសម្លឹងមើលក្រុមការងារពួកគាត់ហត់ជាងយើងទ្វេដង Kwan បាននិយាយពីលោកប៉ាយ៉ាងស៊ីជម្រៅ

ក្រៅពីនេះ Kwan Usamanee នៅបាននិយាយដល់រឿងដែលនាងធ្លាប់ចង់បញ្ចប់ជីវិតរបស់ខ្លួន ការរៀបចំជីវិតរបស់ខ្លួនឯងពិតជាពិបាកខ្លាំងណាស់ មានទាំងត្រូវទាំងខុស តែសូមអគុណអ្នកម៉ាក់ខ្លាំងណាស់

វាជាពេលមួយដែលយើងមានអារម្មណ៍ថាយើងជាអ្នកខុស វាមានផលប៉ះពាល់ដល់អ្នកដែលយើងស្រលាញ់ វាជាការពិតទោះបីជាយើងដឹងថាបាប តែយើងមានអារម្មណ៍ថាខ្លួនជាមនុស្សមិនល្អ យើងធ្វើខុស ហើយបើយើងរស់នៅបន្ដយើងច្បាស់ជាសាងបាបធ្វើអោយអ្នកដទៃឈឺចាប់ធ្វើអោយអ្នកដទៃខូចចិត្ត ទើបគិតថាបើយើងស្លាប់វាប្រសើរជាង ព្រោះយើងជាមនុស្សពូកែខ្លាច សូម្បីតែម្ជុលក៏យើងខ្លាច ចឹងស្លាប់ប្រសើរជាង លួចញុំថ្នាំគេងលក់

ខណៈពេលនិងក៏បារម្ភៗអ្នកម៉ាក់ ប៉ុន្ដែចង់គេងលក់អោយបាត់ ញុំថ្នាំហើយគេងហើយក៏បានតែងមុខរួចរាល់ហើយដែរចុងភាពជាម្ដាយដូចដឹងមុនចឹង ពេលម៉ែមកដល់មិនឃើញគាត់ក៏ស្រែកសួរ Kwan បាត់ទៅណា មកជួយយករបស់បន្ទិច ម៉ែទិញម្ហូបមក ពេលនិងយើងដឹងខ្លួនឯងថាជិតស្លាប់ ក៏ចុះទៅរកម្ដាយ ពេលម៉ាក់ឃើញក៏សួរយើងថាតែងខ្លួនស្អាតចឹងចង់ទៅណា ប៉ុន្ដែខ្ញុំមិនបាននិយាយអ្វីទេ គិតក្នុងចិត្តថាពេលណាយើងនិងស្លាប់អោយបាត់ៗ ខ្លាចស្លាប់នៅមុខម៉ាក់ តែម៉ាក់គាត់ដើរឡើងទៅក្នុងបន្ទប់មករកថ្នាំលេបព្រោះម៉ាក់គាត់ឈឺត្រូវញុំថ្នាំជាប់ គាត់ក៏បានឃើញកំពុងថ្នាំដែលខ្ញុំទើបនិងលេបអស់ គាត់សួរថានរណាយកថ្នាំទៅណាអស់ហើយ

សរុបមកថ្នាំដែលខ្ញុំលេបនិងគឺជាថ្នាំជំនួយឈាម ដោយយើងមិនដឹងទាល់តែសោះ ប៉ុន្តែ​យើង​គិត​ថា បើ​ប្រើ​ថ្នាំ​លើស​កំណត់​ច្បាស់​ជា​ស្លាប់ រឿងនេះម៉ាក់គាត់មិនធ្លាប់ដឹងនោះទេ>>>អាចមើលពេញបាននៅ  UsaLoveVer ขวัญ อุษามณี 

អត្ថបទដោយ​ : នីត្តា