ម៉ែយ៉យក្នុងរឿងអន្លង់កម្ម លេងមួយក្បាច់ហើយ ប៊ីគីនីទាំងថ្ងៃសុទ្ធតែពណ៌ផ្កាឈូក….

ចាស់តែក្នុងរឿងទេ មកមើលជីវិតពិតរបស់តារាសម្ដែងស្រីដែលត្រូវបានអ្នកទស្សនាស្គាល់ថាជាម៉ែយ៉យនៅក្នុងរឿងអន្លង់កម្មរូបនេះ ការតែងកាយអីមិនឲចាញ់ក្មេងៗស្រករក្រោយនោះទេ ទៅសមុទ្រត្រូវតែស្លៀកប៊ីគីនីនឹងគេដែរហើយ ថែមលេងសុទ្ធតែពណ៌ផ្កាឈូកស្រស់ឆើតឆាយថែមទៀតផង។

ដោយម៉ែយ៉យមានឈ្មោះពិតហៅថា Mai Charoenpura ឆ្នាំនេះអាយុរចូល៥៤ឆ្នាំហើយ។ ច្រើនតែអាយុរទេ នៅក្រៅឆាកការសម្ដែងវិញតារាស្រី Mai Charoenpura ក៏លេងខ្លួនតែងកាយស្រស់ស្អាត ទៅតាមកាលះទេសះទីកន្លែងដែលត្រូវទៅផងដែរ ទៅកម្មវិធីធ្វើខ្លួនយ៉ាងស្អាតខ្ញង់ ទៅសមុទ្រក៏មានប៊ីគីនីនឹងគេដែរ។  ហើយថ្មីៗនេះរូបគាត់ទើបតែមកពីដើរលេងនៅសមុទ្រ និងមានរូបភាពច្រើនណាស់យកមកបង្ហោះក្នុងបណ្ដាញសង្គមជាមួយនឹងឈុតប៊ីគីនីពណ៌ផ្កាឈូកក្នុងដំណើរកំសាន្ដលើកនេះ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ