អូហូ! លើកទី១ហើយឃើញ ឱក សុគន្ធកញ្ញា បង្ហាញសម្រស់ក្បាលពោះ ពិតជាធំខ្លាំងណាស់!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា សព្វថ្ងៃនេះកំពូលតារាចម្រៀងស្រីល្បីឈ្មោះក្នុងផលិតកម្មរស្មីហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា កំពុងតែពរពោះកូនក្នុងផ្ទៃ ដែលត្រៀមសម្រាលនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ។

យ៉ាងណាមិញខណៈពេលកំពុងតែពរពោះនេះ អ្នកនាងតែងតែធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល ជាពិសេសថ្មីៗនេះអ្នកនាងបានបង្ហោះរូបភាពមួយសន្លឹក បង្ហាញពីរូបសម្រស់បែបសុិចសីុនៅត្រង់ក្បាលពោះរបស់អ្នកនាង ដែលមើលទៅពិតជាធំខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ហើយ ដែលគ្រប់គ្នាបានឃើញអ្នកនាង ឱក សុគន្ធកញ្ញា បង្ហាញរូបភាពបែបសុិចសីុនៅត្រង់ក្បាលពោះខណៈកំពុងតែពរពោះកូនក្នុងផ្ទៃជិតគ្រប់ខែបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី