គូស្នេហ៍តារា​ Ken និង Esther អត់មានបែកទេ ស្នេហាមានតែចាស់ទុំជាងមុន Kenមានជំនួញថ្មី…

ឃើញអត់សូវមានរូបគូស្វីតៗបង្ហោះដូចកាលស្រលាញ់គ្នាគ្រាដំបូង គូស្នេហ៍តារា តួឯកប្រុសលោក Ken Phupoom និង Esther Supreeleela ត្រូវបានគេសួរថាតើបានចែកផ្លូវគ្នាស្ងាត់ៗឬយ៉ាងណា? ធ្វើឲទាំងគូប្រញាប់ឆ្លើយតបភ្លាមៗ អត់មានបែកគ្នាទេស្រលាញ់គ្នាណាស់ ថែម Esther ថាបុរសម្នាក់នេះហើយដែលនាងនឹងរៀបការជាមួយ។

ក្រោយមានអ្នកសួរបែបនេះទាំងគូទើបសង្កេតឃើញថាមួយរយះនេះអ្នកទាំងពីរពិតជាមិនសូវបានបង្ហោះរូបគូមែន នេះមកពីប្រហែលចំណងស្នេហាអ្នកទាំងពីរយូរឆ្នាំដែរហើយ ទើបមិនសូវផ្អែមល្ហែមក្នុងបណ្ដាញសង្គមដូចមុន។ ម្យ៉ាងទៀត Ken ពេលនេះក៏មម៉ាញឹក មិនមែនជាកាងារក្នុងសិល្បៈនោះទេ តែរូបលោកបានដើរតាមក្ដីស្រម៉ៃបង្កើតអាជីវកម្មលក់កូនផ្កានិងរុក្ខជាតិ មានអតិថជនច្រើនគួរសមដែរដែលគាំទ្រហាងរបស់លោក។ ហើយថ្មីៗនេះ Ken និង Esther បានបង្ហោះរូបពេលញុាំអាហារពេលព្រឹកជាមួយគ្នានៅផ្ទះ ធម្មតាៗតែជាចំណងស្នេហាដែលគិតគូរថ្ងៃអនាគតរួមគ្នាហើយ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ