ខាងស្រីមិនសូវអីតែអីខាងប្រុស! Mak Prin ផុសរូបភាព “ជីវិតគូ គូជីវិត” កាន់តែជិតដល់ថ្ងៃកាន់ដៃ Kimberly ចូលរោងការកាន់តែ….! មានវីដេអូ
ជិតដល់ថ្ងៃចូលរោងការរវាងអនាគតកូនកំលោះកូនក្រមុំយ៉ាង Mak Prin និង Kimberly ហើយ ហើយមុននេះក៏បានឃើញរូបភាពនិងសកម្មភាពក្នុងកម្មវិធីជប់លៀងលាភាពនៅលីវរបស់ខាងស្រីរួមមកហើយដែរ
ហើយនៅពេលថ្មីៗនេះអនាគតកូនកំលោះ Mak Prin ដែលមើលទៅដូចជាភ័យអរមិនស្ទើរទេ ព្រោះជាក់ស្ដែងបានចេញមកផុសរូបភាពផ្អែមល្ហែម ព្រមទាំងរាប់ថយក្រោយនៅដល់តែមួយខែទៀតទេ និងបានចាប់ផ្ដើមជីវិតគូរជាមួយ Kimberly ហើយ ដោយរឿងនេះនិងត្រូវរៀបចំឡើងនៅក្នុងប្រទេសអុីតាលី
ជាមួយសកម្មភាពដ៏សែនរ៉ូមែនទិកដែល Mak Prin ទើបតែផុសនៅក្នុង IG អមជាមួយប្រយោគសារថា “មិនធ្លាប់គិតទេថា ពេលវេលាដើរលឿនយ៉ាងនេះ នៅសល់តែមួយខែទៀតទេ @kimmy_kimberley ជីវិតគូ គូជីវិត”
បន្ទាប់មកខាងហ្វេនៗនិងមិត្តភក្ដិក៏បាននាំគ្នាចូលមកចុចឡាយនិងខមិនអោយយ៉ាងច្រើន រួមទាំងម្ចាស់ចិត្តអនាគតកូនក្រមុំផងដែរ “My love my life”
អត្ថបទដោយ : នីត្តា