ផ្អែមបែបមិនបាច់ដាក់ស្ករ សម្រាប់គូរបស់ Baifern Pimchanok ព្រោះមុននេះក៏ទើបតែផុសរូបអង្គុយផ្អែកស្មាជាមួយម្ចាស់ចិត្ត Nine Napat នៅក្នុង IG story ខាងប្រុសក៏បានធ្វើការផុសបន្ដនេះផងដែរ
ជាមួយដំណើរកំសាន្ដជាក់ស្ដែងដែរ Baifern-Nine នាំគ្នាបើកឡានដើរលេង ហើយខាងស្រីបានផុសរូបភាពគូរអោយហ្វេនៗបានត្រជាក់ចិត្តជាមួយអ្នកទាំងពីរ ទោះបីជារូបមើលទៅមិនសូវច្បាស់តែអ្វីដែលច្បាស់គឺភាពផ្អែមល្ហែម ហើយក្រៅពីភាពផ្អែមល្ហែមហើយ ក៏នៅបានឃើញ Baifern ក្នុងស្ទាយស៊ិចស៊ីផងដែរ ជាមួយរ៉ូបវាលខ្នងបូករួមនិងស្ទាយអង្គុយថតរូបទៀត បង្ហាញជើងតូចៗស្រលូនពិតជាគួអោយស្រលាញ់ខ្លាំងណាស់
ចំណែកឯខាង Nine Napat ក៏បានផុសរូបថតពីការដើរលេងនេះដូចគ្នា រូបថតម្នាក់ៗឯងដែលខាងស្រីជាអ្នកថតអោយអមជាមួយឃ្លាថា “Handsomeee but already taken”
អត្ថបទដោយ : នីត្តា