ដំណើរកំសាន្ដលើកនេះ តួឯកស្រី Prang Kannarun ដាក់ឈុតទៅប្លែកៗខ្លាំងណាស់មួយម៉ូតៗធ្វើឲអ្នកដំណើរតាមផ្លូវងាកមើលគ្រប់គ្នា គ្រាន់តែឃើញក៏ដឹងថាជាតារាស្រីហ្វេសិនមកដើរលេងដែរ។ មើលទៅតំណែងតារាស្រីហ្វេសិននៅឆ្នាំនេះមើលឈ្មោះ Prang ក្នុងនោះនឹងគេដែរហើយ។
តារាសម្ដែងស្រី Prang Kannarun ពីអ្នកសម្ដែងស្រីតួរាយរងបានសាងកេរ្ដ៍ឈ្មោះខ្លួនឯងឲកាន់តែមានភាពល្បាញល្បី លេងតួរងត្រូវបានគេសសើរថាស្រស់ស្អាតលេចធ្លោរ ពេលនេះរូបនាងបានក្លាយជាតួឯកស្រីមួយរូបក្នុងរឿងភាគថៃហើយ។ ជោគជ័យក្នុងវិស័យការសម្ដែង ពេលនេះក្នុងវិស័យហ្វេសិន Prang ក៏កំពុងតែមានការចាប់អារម្មណ៍ពីមិត្តអ្នកគាំទ្រផងដែរ ជាមួយនឹងដំណើរកំសាន្ដទៅលេងប្រទេសជប៉ុនលើកនេះ ទោះមិនមែនទៅចូលកម្មវិធីហ្វេសិន តែ Prang បានធ្វើឲខ្លួនឯងក្លាយជាតារាហ្វេសិននៅតាមផ្លូវ ជាមួយនឹងម៉ូតឈុតប្លែកភ្នែកពាក់ដើរកំសាន្ដ។ ទៅដើរលេងបានទាំងសប្បាយហើយ បានទាំងថតរូបស្អាតៗមកបង្ហោះក្នុងបណ្ដាញសង្គមបង្ហាញពីសមត្ថភាពហ្វេសិនរបស់នាងផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ