ភ្ញាក់ផ្អើលពេញប្រទេស Aum Patchrapa បើកកិច្ចសន្យាទឹកប្រាក់ 20លានក្នុងមួយឆ្នាំនៅស្ងៀមៗមិនបាច់សម្ដែងក៏បានដែរ! មានវីដេអូ
បង្កើតភាពភ្ញាក់ផ្អើលដល់ហ្វេនៗមិនស្ទើរទេ បន្ទាប់ពីមានផេកល្បីបានបើកបង្ហាញកិច្ចសន្យារបស់តារាសម្ដែងស្រី Aum Patchrapa ជាមួយប៉ុស្ដន៍លេខ 7HD បានផុសរូបភាពរបស់កញ្ញា Aum អមជាមួយនិងឃ្លាសារថា “ប៉ុស្ដន៍លេខ 7 ស្នេើរ Aum Patchrapa ធ្វើកិច្ចកុងត្រា BRAND AMBASSADOR ប្រចាំឆ្នាំជិត 20លានតួនាទីគ្រាន់តែថតដាក់លើគម្របប្រតិទិនជារៀងរាល់ឆ្នាំ មិនបាច់សម្ដែងរឿងភាគក៏បាន មិនបាច់មកប៉ុស្ដន៍ទូរទស្សន៍ឬការថតផ្ទាល់ កម្មវិធីថតផ្សេងៗ និងកម្មវិធីបុណ្យ មានសិទ្ធជ្រើសរើសតួឯកប្រុសខ្លួនឯង ព្រមទាំងក្រុមការងារ អ្នកចាត់ការផ្សេងៗអោយតែសប្បាយចិត្ត
ហាមមិនអោយទៅចេញមុខនៅក្នុងកម្មវិធីកន្លែងផ្សេង ក្រៅពីប៉ុស្ដន៍លេខ 7 ក្នុងកិច្ចកុងត្រាប្រចាំឆ្នាំតម្លៃ 20 លាន ជួលជាតំណាងស្រីស្អាតប្រចាំប៉ុស្ដន៍ នេះហើយជាមូលហេតុដែលធ្វើអោយអោយនាងមិនអាចទៅណាបាន ព្រោះតែគ្មានកន្លែងណាផ្ដល់សិទ្ធបែបនេះទៀតហើយ ជាតួឯកស្រីដែលមានអាយុច្រើន 45 ឆ្នាំតែមិនត្រូវបានដកហូតកិច្ចសន្យា តាមច្បាប់ តារាអាយុ 35 ខាងប៉ុស្ដន៍សុំបន្ដកិច្ចសន្យា”
ក្រៅពីនេះខាងផេកនៅមានសរសេរនៅខាងលើផុសខាងលើទៀតថា “ប៉ុស្ដន៍លេខ 7 ផ្ដល់កិច្ចសន្យាបង Aum 20លានក្នុងមួយឆ្នាំ (ធ្វើបែបនេះរាប់ឆ្នាំមកហើយចា) ប្រវត្តិសាស្ដ្រតារាឯកស្រីលេខមួយប្រចាំសិល្បៈ ប្រវត្តិសាស្ដ្រមួយឆ្នាំថតតែមួយរឿង (ព្រោះតែក្ដៅ បង្អាប់លេងទេ 555) ប្រវត្តិសាស្ដ្របដិសេធលុយ 30លានក្នុងការដូរប៉ុស្ដន៍ ស្រលាញ់ម៉ែ Aum”
អត្ថបទដោយ : នីត្តា