ចង់យកមួយទៀតឬ? Chompoo-Knot ដំណើរកម្សាន្តនៅទីក្រុង Melbourne លួចរត់ចោលកូនៗទៅដើរលេងធ្វើក្រមុំកំលោះតែពីរនាក់! មានវីដេអូ
ប្រមូលគ្នាទាំងគ្រួសារទៅដើរលេងក្រៅប្រទេសយ៉ាងសប្បាយរីករាយសម្រាប់ Chompoo Araya និងស្វាមីរូបសង្ហា Knot Wisarut ព្រមទាំងកូនៗ Shayfa-Phayu-Gale ដែលនាំគ្នាទៅដើរលេងនៅទីក្រុង Melbourne ប្រទេសអូស្ដ្រាលីជាច្រើនថ្ងៃ
គ្រាន់តែទៅដល់ទីក្រុង Melbourne ម៉ាក់ៗស្រីស្អាត ក៏បានផុសរូបភាពដ៏គួអោយស្រលាញ់ជាពិសេសកូនៗ រួមទាំងបរិយាកាសថ្ងៃឈប់សម្រាក ទាំងញុំទាំងដើរលេង ហើយដំណើរកំសាន្ដនេះ Chompoo លែងពេញទំហឹងលេងម៉ាអស់ដៃ ថ្វីត្បិតតែទៅច្រើននាក់ តែ Chompoo-Knot ក៏នៅតែមានពេលវេលាទៅស្វីតជាមួយគ្នា
ជាមួយរូបភាពដែលទាំងពីរនាក់បានផុសនៅក្នុង IG ប៉ាៗម៉ាក់ៗនាំគ្នាទៅញុំបាយពេលយប់ជាមួយគ្នាយ៉ាងរ៉ូមែនទិក មានទាំងរូបភាពនៅក្នុងហាងបាយ និងរូបភាពអ្នកទាំងពីរបណ្ដើរគ្នា មិនចាំបាច់មានប្រយោគសារឬឃ្លាអ្វីនោះទេ ក៏អាចបញ្ចាក់ពីភាពផ្អែមល្ហែមលោកប៉ាអ្នកម៉ាក់កូនបីបានដែរ
អត្ថបទដោយ : នីត្តា