ហេតុតែសាច់ឈាមសម្បុរសម្បកយើងដូចអ្នកមាន ប្រាប់ថាអត់លុយគ្មានអ្នកជឿទេ! តួឯកស្រីវ័យក្មេងនាង Pim Pimprapa និយាយពីអតីតកាលរបស់នាងកាលពីនៅវ័យជំទង់វ័យសិក្សានៅសាលាគេថានាងកូនអ្នកមាន ការពិតនោះរូបនាងគ្រាន់តែលុយបង់សាលាឲគ្រប់ក៏នាងខ្វះមុខខ្វះក្រោយដែរ។
គិតទៅជារឿងកំសត់និងនឹកឃើញគួរឲអស់សំណើចមួយដែរសម្រាប់តួឯកស្រី Pim Pimprapa ព្រោះតែមុខមាត់សម្បុរស្បែក ធ្វើឲអ្នកក្រៅមើលមកថានាងច្បាស់ជាកូនអ្នកមាន កូនអ្នកហៃសូមិនដែលលំបាកអ្វីនោះឡើយ។ ការពិតនៅសម័យនាងនៅរៀនមិនទាន់ចប់នោះនាងក៏មិនសូវមានលុយចាយច្រើនអីនោះទេ មានចាយទៅសាលាប្រចាំថ្ងៃតែលុយបង់សាលាពេលខ្លះក៏ខ្វះខាត។ មានម្ដងនោះនាងបានក្លាយជាតារាហើយ តែគេមិនទាន់បើកលុយឲ ខ្វះលុយបង់សាលាគឺបានតារារៀមច្បង Cheer Thikamporn ជាអ្នកឲខ្ចីទេទើបបានបង់រៀនបន្ដ គឺនាងចង់ប្រាប់ថានាងមិនមែនជាកូនអ្នកមានហៃសូអ្វីនោះទេ ធ្វើការទើបមានលុយចាយខ្លះតែប៉ុណ្ណឹង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ