Pok ក្រោយពេលឃើញកូនប្រុសអោប Mika អោបអូន Demi មិនលែងស្រាប់តែលាន់មាត់បែបនេះទៅកាន់ Lydia ថា…..! មានរូបភាព

អូន Mika កូនប្រុសរបស់ Margie-Pok រូបភាពដ៏គួអោយស្រលាញ់របស់អូន​ Demi កូនស្រីជាទីស្រលាញ់របស់ Lydia –  Matthew គអោយខ្នាញ់ទាំងពីរនាក់តែម្ដង

ជារូបភាពដែលគួអោយស្រលាញ់ខ្លាំងណាស់ហើយក៏ជារូបភាពដែលធ្វើអោយបងៗអ្នកគាំទ្រជាច្រើនឃើញហើយញញឹមតាមដោយមិនដឹងខ្លួន នៅពេល Lydia Sarunrat បានផុសរូបភាពរបស់អូន Demi កូនស្រីទីពីរ កំពុងភ័យអរក្នុងការទៅសាលារៀនលើកដំបូង ហើយនៅក្នុងរូបភាពមានអូន Mika កូនប្រុសភ្លោះរបស់ Margie – Pok ថតជាមួយគ្នាហើយលេងជាមួយគ្នាយ៉ាងសប្បាយរីករាយ

ហើយវគ្គនេះធ្វើអោយគ្រប់គ្នាញញឹមតាមនិងសើចជាខ្លាំង បន្ទាប់ពីកំលោះតូច Mika ចូលទៅអោបអូន Demi ដូចជាស្រលាញ់ខ្លាំងទៀតផង ទើបធ្វើអោយម៉ាក់ៗរូបស្រស់ Lydia ត្រូវប្រញាប់ប្រមូលរូបភាពទាំងអស់នេះទុក ព្រមទាំងយកមកផុសនៅក្នុងបណ្ដាញសង្គមអមជាមួយពាក្យថា “យ៉ាងមិចយ៉ាងម៉ាៗៗៗ ស្រលាញ់ៗៗៗ@demi_deane @pokmindset @margie_rasri (ឆ្នាំនេះបាននៅបន្ទប់ជាមួយគ្នាៗៗៗៗ!)” ចំណែកខាង Pok បន្ទាប់ពីបានឃើញរូបភាពនេះហើយក៏ចូលទៅខមិនថា “បើមើលតាមរូបភាពគឺស្រលាញ់ខ្លាំងណាស់”

អត្ថបទដោយ : នីត្តា