Aff Thaksorn និយាយពីរូបភាពដែលថតរួមគ្នាជុំគ្រួសារតាំងពីចែកផ្លូវគ្នាហើយនិងស្នេហាថ្មីដែលកំពុង…..! មានវីដេអូ

តារាសម្ដែងស្រី Aff Thaksorn ជាន់ពន្លិចពាក្យរិះគន់ផ្សេងៗបន្ទាប់ពីផុសរូបថត ព្រោះមើលទៅគឺជារឿងធម្មតាក្នុងការថតរូបជុំអតិតស្វាមី Songkran

ធ្វើអោយមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមបន្ទាប់ពីអ្នកម៉ាក់រូបស្រស់កូនមួយ Aff Thaksorn ចេញមកផុសរូបជាលក្ខណៈគ្រួសារជាមួយអតិតស្វាមី Songkran Techanarong ធ្វើអោយហ្វេនៗគិតថាជារឿងធម្មតាគ្មានការរិះគន់អ្វីទាំងអស់ រហូតមកដល់ពេលនេះបានជួបនិងសាម៉ីខ្លួនផ្ទាល់ទើបបានសួរនាំខ្លះៗ

“តាមពិតទៅមិនគិតថានិងក្លាយទៅជាពត៌មានក្ដៅអ្វីទេ ហើយក៏មិនមានអ្វីដែលត្រូវអោយចាប់អារម្មណ៍ដែរ ព្រោះជាធម្មតាក៏នាំអូន Pimai ទៅលេងលោកតាលោកយាយស្រាប់ទៅហើយ គ្រាន់តែថ្ងៃនោះវាពិសេសត្រង់មានថតរូប ដល់ពេលមានគេសួរទើបនឹកឃើញថាមកពីមិនដែលមានរូបជាមួយគ្នាយូរណាស់មកហើយ ប៉ុន្ដែកន្លងមកក៏ជួបគ្នាតាមធម្មតា ហើយថ្ងៃក្នុងថ្ងៃនោះអូន Pimai ក៏ហៅលោក Songkran មកថតរូបជាមួយដែរ” 

“គ្រប់គឺនៅតែដូចដើមបំពេញតួនាទីជាប៉ាម៉ាក់របស់អូន Pimai ហើយកន្លងមកលោក Songkran ក៏បានបំពេញតួនាទីរបស់គាត់បានយ៉ាងល្អ”

“មិនបានផុសរូបក្នុងបំណងផ្ចាញ់ផ្ចាល់អ្វីនោះទេ ព្រោះមិនបានមានបញ្ហាជាមួយលោកតាឬនរណាទេ បើសួរថានិងមានរូបជុំគ្នាទៀតទេ ក៏តាមធម្មជាតិ ហើយក៏តាមឱកាសសមគួ”

“ចំណែករឿងបេះដូងក៏មានអ្នកនិយាយគ្រាន់តែមិនមានអ្វីត្រូវរៀបរាប់ វាច្បាស់លាស់ក្នុងតំណាក់កាលដំបូង ប៉ុន្ដែនៅមិនទាន់មានអ្វីត្រូវនិយាយប្រាប់ទេ”

អត្ថបទដោយ : នីត្តា