ពិតជាតារាស្រីដែលតស៊ូជីវិតនិងមិនដែលចុះចាញ់បញ្ហាចំពោះមុខពិតមែន តួឯកស្រី Pinky Savika ខណះដែលកាងារការសម្ដែងរបស់នាងស្រកចុះជាងមុន ងាកមកចាប់អាជីពជាអ្នកលក់ដូរអនឡាញពេលយប់ លក់នៅផ្សារពេលថ្ងៃ ចំណូលចំណេញពេញៗដៃលុយចូលរាល់ថ្ងៃដើម្បីដោះស្រាយជីវភាព។
ដោយតួឯកស្រី Pinky Savika ក្រោយពីលែងលះជាមួយអតីតស្វាមីទៅរស់នៅជាមួយម្ដាយ ពេលនេះអ្នកម្ដាយក៏ត្រូវជាប់គុកទៀតពាក់ព័ន្ធនឹងករណីឆបោក Forex-3D។ ដោយឡែករូបនាងក៏ធ្លាប់បានជាប់គុក៣ខែដែរ តែត្រូវបានដោះលែងឲនៅក្រៅឃុំ និងនៅតែជាប់សង្ស័យរង់ចាំការស៊ើបអង្កេតនិងកាត់ក្ដីពីតុលាការ។ រយះពេលនៅការរស់នៅក្នុងគុក៣ខែ Pinky ក៏បាត់ឱកាសក្នុងការរកចំណូលពីអាជីពជាអ្នកសម្ដែង ទោះជាចេញពីគុកហើយក៏មិនសូវមានកាងារ ថែមត្រូវចំណាយប្រាក់ច្រើនដើម្បីរកមេធាវីតតាំងរឿងក្ដីទៀត ណាមួយជីវិតភាពប្រចាំថ្ងៃទាំងនេះសុទ្ធតែត្រូវការលុយ។ មិនរង់ចាំតែកាងារតែងខ្លួនស្អាតនោះទេ Pinky ងាកមករកចំណូលជាមួយនឹងអាជីពជាអ្នកលក់ដូរ ដោយដំបូងរូបនាងបានលក់តាមអនឡាញ ពេលនេះបន្ថែមមួយមុខទៀតគឺមកបើកតូបនៅនឹងផ្សារលក់មឹកបំពង និងបានបង្ហោះក្នុងTikTokដើម្បីឲអ្នកគាំទ្របានដឹងជួយមកទិញរូបនាងផងដែរ។
ប្រភព៖ Kapook
អត្ថបទដោយ៖ ស្រីល័ក្ខ