អីយ៉ាស់មានអ្នកថែហើយ? Prang Kannarun ខំអោបក្រសោបផ្កាយកមកជូនកំលោះរូបសង្ហាម្នាក់នេះឃើញមុខភ្លាមញញឹមបិតមាត់មិនជិត! មានវីដេអូ

មុននេះបានបន្ថែមការងារអោយហ្វេនៗម្ដងរួចមកហើយបន្ទាប់ពីខាងកំលោះរូបសង្ហា Oabnithi Wiwattanawarang ជូនបាច់ផ្កាដល់កញ្ញារូបស្រស់ Prang Kannarun នៅថ្ងៃសម្ភោធបទចម្រៀង ដោយគ្រប់គ្នាចង់អោយអ្នកទាំងពីរទាក់ទងគ្នាមែនទែនហើយសម្លេងគាំទ្រក៏ច្រើនណាស់ដែរ

ជាក់ស្ដែងនៅថ្ងៃដែរលោក Oabnithi ចេញបទចម្រៀងថ្មី Prang ក៏បានអោបដើមផ្កាដ៏ស្រស់ស្អាតទៅជូនដើម្បីសម្ដែងក្ដីអបអរដល់ខាងប្រុស ដោយខាងស្រីបានផុសរូបភាពនិងវីដេអូដ៏គួអោយស្រលាញ់នេះនៅលើបណ្ដាញសង្គមហើយកាន់តែធ្វើអោយហ្វេនៗមានទឹកមាត់លេបកាន់តែខ្លាំងឡើងដែរ

អាចចនិយាយបានថាជាសកម្មភាពមួយដែលល្អដល់បេះដូងហ្វេនៗខ្លាំងណាស់ ជាពិសេសរូបភាពគូរបស់ Prang-Oabnithi គ្រាន់តែឃើញហើយញញឹមតាមគ្រប់ៗគ្នាបើបែបនេះត្រូវតែគាំទ្របន្ដទៀត

អត្ថបទដោយ : នីត្តា