មួយរយៈចុងក្រោយនេះគឺថាផ្អែមល្ហែមមិនធម្មតាទេ សម្រាប់តារាសម្ដែងស្រី Baifern Pimchanok ជាមួយមិត្តប្រុសរូបសង្ហា Nine Napat ដោយថ្មីៗនេះសាម៉ីខ្លួនទាំងពីរទើបតែបំពេញភាពផ្អែមល្ហែមនៅឯខៅយៃ ហើយក៏មានរូបភាពស្អាតៗនិងស្វីតៗជាច្រើនមកផ្ញើរហ្វេនៗផងដែរ
ដោយខាងស្រីបានប្រាប់ថា “វាជាដំណើរកំសាន្ដឥតគម្រោង ហើយយើងក៏មានរឿងដែលត្រូវថតនៅទីនោះ ទើបឆ្លៀតពេលទៅអានស្គ្រីបនៅទីនោះ ចំណែកឯរឿងអង្គុយផ្អែកស្មាហើយហៅ Nine ថាបងសម្លាញ់ តាមពិតទៅវាមានច្រើនពាក្យ មិនមែនហៅតែពាក្យនេះនោះទេ ហៅក៏នៅមានហៅ ឃើញអៀនព្រោះតែមិនបានតាំងចិត្តថាហៅបែបហ្នឹងនោះទេតែវាជ្រុលមាត់ទៅហើយ”
“បន្ទាប់ពីរបូតមាត់ហៅពាក្យនេះហើយ មានអ្នកបង្អាប់ច្រើនសូម្បីតែមិត្តភិត្ដរបស់ខ្លួន ជាពិសេសមានអ្នកផ្ញើរពាក្យនេះមកច្រើនណាស់ ចំណែងរឿងបញ្ចុកម្ហូបគឺក្នុងបំណងញ៉ោះគាត់អោយអៀន ខ្ញុំមិនបានលួងលោមចង់បានអ្វីនោះទេ គាត់ជាមនុស្សយកចិត្តទុកដាក់បែបនិងស្រាប់ទៅហើយ”
“រឿងទៅដើរលេងនៅខៅយៃព្រោះតែនៅទីនោះជិតបូករួមនិងមានថតរឿង ចូលចិត្តទៅអានស្គ្រីបសម្ដែងនៅទីនោះ ដើរលេងលឿនណាស់មិនបានរៀបគម្រោងអ្វីនោះទេ តែចាប់ពីពេលនេះទៅប្រហែលជារកពេលជួបគ្នាពិបាក ព្រោះសុទ្ធតែជាប់ថតរឿងភាគ សូមអះអាងពិតជាបានអានស្គ្រីបចប់អស់មែន អាចនិយាយថាជាពេលវេលាដែលមានក្ដីសុខបំផុត……”
អត្ថបទដោយ : នីត្តា