មិនមានពាក្យថាបែកទេគូនេះមានតែផ្អែមល្ហែមជាងមុន ពេលនេះហៅគ្នាសុទ្ធតែបងសម្លាញ់អូនសម្លាញ់ទៀតផង ស្វីតណាស់ ថែមថ្មីៗនេះទើបតែទៅដំណើរកំសាន្ដជាមួយគ្នានៅខៅយ៉ៃមើលទេសភាពព្រៃភ្នំថតរូបលេង និងបានបង្ហោះឲអ្នកគាំទ្របានឃើញខ្លះៗផងដែរ។
តួឯកស្រី Baifern Pimchanok ថ្មីៗនេះបានឲការសម្ភាសន៍និងបានបង្ហើបប្រាប់រឿងបេះដូងនៅពេលបច្ចុប្បន្នផងដែរ។ រូបនាងទទួលស្គាល់ថាចំណងស្នេហានាងនិង Naphat ពិតជាល្អប្រសើរជាងមុនផ្អែមល្ហែមជាមុន លែងហៅអែងៗដាក់គ្នាដូចកាលពីមុននៅជាមិត្តភក្ដិទៀតហើយ គឺហៅគ្នាថាអូនសម្លាញ់បងសម្លាញ់ស្វីតៗដូចគូស្នេហ៍ដ៏ទៃទៀតដែរ។ ចំណែករឿងអ្នកម្ដាយរបស់ Naphat គឺនាងនៅតែគោរពស្រលាញ់និងទើបតែបានទៅលេងគាត់ទេ ហើយគាត់ក៏នៅតែចូលចិត្តនាងដូចគ្នាមិនមានបញ្ហាអ្វីនោះឡើយ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ