ផ្ទះថ្មីរបស់តួឯកស្រីChompoo ស្កឹមស្កៃសមតារាហ្វេសិន មិនស្អាតកប់Chompoo មិនយកទេ…

ម៉ូតស្រស់ស្អាតប្រណិត ធំស្កឹមស្កៃសមជាផ្ទះរបស់តារាស្រីហ្វេសិនលំដាប់ប្រទេសមិនស្អាតកប់តួឯកស្រី Chompoo មិននៅទេ! បង្ហាញទិដ្ឋភាពគេហដ្ឋានថ្មីរបស់តួឯកស្រី Chompoo Araya មួយខ្នងនេះតុបតែងបែបសម័យ ខាងក្នុងលម្អរដោយសង្ហាររឹមប្រណិតៗ ខាងក្រៅក៏មានសួនច្បារធំស្រស់ស្អាតមានហ្វេសិនស្ទាយសមជាផ្ទះរបស់តារាស្រីហ្វេសិន។

ដោយតួឯកស្រី Chompoo Araya ទើបតែរើពីផ្ទះចាស់មកនៅផ្ទះថ្មី ព្រោះរកកន្លែងដែលធំទូលាយជាងមុន​នាងនិងស្វាមីពេលនេះមានកូន៣នាក់ហើយ ត្រូវគិតគូពីបន្ទប់និងទីធ្លារសម្រាប់លេងរបស់កូនៗ ណាមួយក៏ដើម្បីរកកន្លែងធំទូលាយដើម្បីទុកដាក់ឥវ៉ាន់នាងបានកាន់តែច្រើនជាងមុនផងដែរស្លៀកបំពាក់និងកាបូប​ប្រេនៗរបស់ Chompoo ច្រើនណាស់។ គេហដ្ឋានមួយខ្នងនេះនាងនិងស្វាមីសុទ្ធតែពេញចិត្ត​ តុបតែងបែបប្រណិតស្ទាយអ៊ឺរ៉ុប មានរុក្ខជាតិធំតូចនិងប្រព័ន្ធទឹកព័ន្ធជុំវិញធ្វើឲផ្ទះត្រជាក់ត្រជុំស្រស់ស្រាយគួរឲចង់រស់នៅ។

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ