Chompoo-Knot រត់គេចកូនទៅស្វីតជាមួយគ្នាប៉ាសប្បាយចិត្តឡើងចង់ហោះព្រោះបាន….! មានវីដេអូ

ក្លាយជាគ្រួសារគម្រូរបស់ហ្វេនៗពេញប្រទេសទៅហើយ សម្រាប់គ្រួសាររបស់តារាស្រីល្បីឈ្មោះកំពូលហ្វេសិន Chompoo Araya ជាមួយស្វាមីរូបសង្ហា Knot Wisarut ថ្វីត្បិតតែខណៈពេលនេះមានក្មេងៗដល់ទៅបីនាក់ហើយក្ដីតែភាពផ្អែមល្ហែមនិងក្ដីស្រលាញ់នៅតែដូចដើមមិនដែលធ្លាក់ចុះបន្ទិចណានោះទេ

ជាក់ស្ដែងនៅពេលថ្មីៗនេះ Chompoo ក៏បានបង្ហាញរូបភាពដ៏គួអោយស្រលាញ់ នៅពេលសាម៉ីខ្លួនលួចរត់គេចពីកូនទៅស្វីតតែពីរនាក់ជាមួយស្វាមី ប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់នោះទេព្រោះនៅមានរូបភាពរបស់ប៉ាៗផ្ញើរបេះដូងតូចជាស្ទាយរបស់កូនពៅទៀតផង

រឿងនេះហ្វេនៗសុទ្ធតែចូលមកខមិនបង្អាប់យ៉ាងច្រើន ព្រោះមិនថាពេលវេលាកន្លងផុតទៅយូរប៉ុណ្ណា Chompoo-Knot ក៏នៅតែបន្ថែមភាពផ្អែមល្ហែមអោយគ្នាទៅវិញទៅមកដូចដើម មើលយ៉ាងណាក៏មិនឃើញផ្លាស់ប្ដូរ

អត្ថបទដោយ : នីត្តា