ស្អាតយប់ស្អាតថ្ងៃ តួឯកស្រី Aff Taksaorn ញញឹមស្រស់សារភាពមានអ្នកមើលចិត្តហើយ…

ពិតជាមានអ្នកមើលចិត្តរួចហើយមែន តួឯកស្រីជើងចាស់សម្រស់ចាំ Aff Taksaorn ព្រមសារភាពថាខ្លួនពេលនេះមិនមែនបេះដូងនៅទំនេរទៀតនោះទេ ពិតជាមានអ្នកមើលចិត្តទាក់ទងគ្នាបានមួយរយះហើយពិតមែន។ តែជាបុរសរូបណានោះ ពេលដែលអ្នកទាំងពីរគិតថាមើលចិត្តគ្នាបានច្បាស់លាស់ពិតប្រាកដនាងនិងបង្ហាញមុខ ឲមិត្តៗអ្នកគាំទ្របានស្គាល់ផងដែរ។

ពិតជាតារាស្រីរូបស្អាតនិងសម្បូរតែអ្នកតាមសុំស្នេហ៍មែន តួឯកស្រី Aff Taksaorn ថ្វីត្បិតតែពេលនេះអាយុរចូលលេខ៤២ហើយ ថែមមានកូនស្រីម្នាក់ទៀត តែមិនអាចបញ្ឃប់ Aff ពីភាពស្រស់ស្អាតនោះទេ។ ស្រស់ស្អាតទាំងយប់ស្រស់ស្អាតទាំងថ្ងៃ ម៉ែ Aff មានតែអ្នកតាមសុំស្រលាញ់ច្រើនណាស់ សូម្បីតែអ្នកអាយុរប្អូនមួយជួរក៏មានតាមសុំស្នេហ៍នាងដែរ។ សារភាពហើយ ពេលនេះ Aff ពិតជាមានអ្នកកំពុងមើលចិត្តគ្នាជាមួយមែនទាំងគូទាក់ទងគ្នាបានមួយរយះហើយ តែមិនទាន់ថាយ៉ាងណានោះទេនិងសុំលាក់ទុកសិនផងដែរ។ ក្រោយពីឃើញម៉ែ Aff ថាដូចនេះ ធ្វើឲអ្នកគាំទ្រសង្ស័យទៅលើបុរសទាំង៣រូបដែលឃើញស្និទ្ធជាមួយនឹង Aff នៅពេលនេះ មានអ្នកទាំងជំនួញនិងតារា រូបសង្ហាវ័យក្មេងនិងវ័យកណ្ដាល​ មិនដឹងថាម៉ែ Aff រើសយកម្នាក់ក្នុងចំណោមអ្នកទាំង៣ឬក៏មានអ្នកផ្សេងក្រៅពីនេះយ៉ាងណានោះទេ មានតែចាំម៉ែ Aff បង្ហាញប្រាប់នៅថ្ងៃក្រោយហើយទើបបានច្បាស់។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ