ផុស Promote! Matt Peeranee តាំងពីបេះដូងទំនេរផុសរូបញឹក…..ជាពិសេសរូបស៊ិចស៊ីទ្វេគុណ! មានវីដេអូ

ទោះបីជាឋានៈបេះដូងរបស់តារាសម្ដែងស្រី Matt Peeranee មិនច្បាស់លាស់ថានៅទំនេរឬមានអ្នកថែ? តែរឿងសម្រស់របស់នាងគឺច្បាស់ដូចថ្ងៃអញ្ចឹង បន្ទាប់ពីនាងងាកមកហាត់ប្រាណមើលថែរូបរាងកាយយ៉ាងយកចិត្តទុកដាក់ ឃើញថារាងកាន់តែស្អាតកាន់តែស្លីមឡើងរាល់ថ្ងៃ អមជាមួយស្ទាយនារីសក់ខ្លីទៀត “អេមៗៗៗៗ”

ដោយជាក់ស្ដែង Matt បានផុសរូបភាពក្នុងឈុតហែលទឹក បូករួមជាមួយស្ទាយថតរូបនៅមាត់សមុទ្រហ៊ុំព័ទ្ធទៅដោយទេសភាពស្រស់ត្រកាលទៀត 100 ពិន្ទុ តែទោះបីជាទេសភាពស្អាតយ៉ាងណាក៏មិនអាចស៊ូនិងសម្រស់នាងបានដែរ ឈុតហែលទឹកពណ៌ផ្ទៃមេឃបង្អួតសាច់សខ្ចី ពាក់មួកដ៏ខ្យូត ពិតជាគួអោយស្រលាញ់ណាស់ ថារូបថតអេមមធ្យមទេតែនៅងំត្រង់ប្រយោគខ្លីរបស់នាងថា “កុំអោយខ្ញុំជូរចត់តែម្នាក់ឯង ព្រោះជិះកង់ដៃម្ខាងខ្ញុំក៏ធ្វើរួចមកហើយ”

រឿងនេះធ្វើអោយគ្រប់គ្នាប្រញាប់ចូលមកខមិនយ៉ាងច្រើនជាពិសេសបង្អាប់ពីប្រយោគសាររបស់ Matt ច្រើនខ្លាំងណាស់….សូម្បីតែ Great Warinthorn ចូលទៅខមិនថា “ឌឺខ្លាំងណាស់ប្អូនម្នាក់នេះ”

អត្ថបទដោយ : នីត្តា