តារាប្រុសលោក Pete Thongchua សាវ៉ាតែក្នុងរឿងទេ ក្រៅឆាកវិញប្ដីស្មោះប្រចាំសិល្បៈថៃហើយ…

ធ្លាប់តែល្បីឈ្មោះក្នុងរឿងភាគថៃជាច្រើនរឿងជាតួអង្គប្រុសសាវ៉ាមានប្រពន្ធផងស្រីផង លោក Pete Thongchua មិននឹកស្មានថាការពិតនៅក្នុងជីវិតពិតវិញគឺរូបលោកគឺជាបុរសដែលស្រលាញ់គ្រួសារយ៉ាងនេះ សូម្បីតែអ្នកគាំទ្រក៏ស្ងើចសសើរូបលោកផងដែរ។ កូនៗបីនាក់ធំៗកម្លោះក្រមុំអស់បាត់ទៅហើយ ក៏គូស្នេហ៍តារាប្រុសលោក Pete Thongchua នឹងភរិយា​នៅតែផ្អែមល្ហែម ទៅណាបាត់មុខគ្នាមិនបានដដែល។

មិនធ្លាប់មានរឿងអាស្រូវរឿងលួចលាក់មានស្រី តារាសម្ដែងប្រុសលោក Pete Tongchua​ នៅតែមានចំណងស្នេហាជាមួយភរិយាយ៉ាងរឹងមាំនិងផ្អែមល្ហែម ខុសពីការគិតរបស់មហាជនមួយចំនួនដែលធ្លាប់ទាយទុកព្រោះតែធ្លាប់ស្គាល់លោកតាមរយះសាច់រឿងសម្ដែង។ រូបភាពភាគច្រើនតែងបានលេងជាតួអង្គសាវ៉ាមានស្នេហាច្រើនខាងក្រៅ តែជីវិតក្នុងគ្រួសារវិញតារាប្រុសលោក Pete Tongchua គឺជាស្វាមីដ៏ល្អមិនដែលមានពត៌មានរឿងស្នេហាអាស្រូវនោះទេ ថែមជាឪពុកដ៏ល្អសម្រាប់កូនៗ ទៅណាមកណាក៏ទៅជាលក្ខណះគ្រួសារដែរ មានសមាជិក៥នាក់និងគាំទ្រឲកម្លាំងចិត្តគ្នាជានិច្ច។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ