បានឃើញមុខ Om Akkaphan វិញហើយ អ្នកគាំទ្រសម្ដែងក្ដីរំភើបនិងត្រេកអរពីការវិលត្រលប់មកវិញរបស់តួឯកប្រុសលោក Om Akkaphan ក្រោយពីតួឯកប្រុសដួងនេះបានបាត់មុខមួយរយះព្រោះតែមានជំងឺធ្ងន់ថែមជាជំងឺមហារីកថែមទៀតផង។ ឃើញរូបលោកបានធូរស្រាលវិញ អាចដើរចេញក្រៅទៅនេះទៅនោះបានពិតជារឿងដែលអ្នកគាំទ្រស្នាដៃការសម្ដែងរបស់រូបលោករំភើបនឹងបានឃើញផងដែរ។
ដោយតួឯកប្រុសលោក Om Akkaphan មានស្នាដៃក្នុងការសម្ដែងរឿងភាគជាច្រើនថែមរឿងដែលរូបលោកលេងនាពេលកន្លងមកក៏ទទួលបានភាពល្បីល្បាញនិងការគាំទ្រខ្លាំងផងដែរ។ តែមួយរយះពេលចុងក្រោយនេះបាត់មុខរូបលោកពីវិស័យការសម្ដែង ថែមមានដំណឹងថាតារាប្រុសដួងនេះបានទៅសម្រាលព្យាបាលជំងឺមហារីក។ រយះពេលមួយឆ្នាំនេះការព្យាបាលនៅពេទ្យ ពេលនេះតួឯកប្រុសលោក Om Akkaphan បានមក update រូបភាពឲអ្នកគាំទ្របានឃើញម្ដងទៀត ជាមួយនឹងរូបចេញទៅក្រៅជួបមិត្តភក្ដិនិងមានអាការះធូរស្រាលប្រសើរជាងមុនផងដែរ។ អ្នកគាំទ្រររបស់តួឯកប្រុសលោក Om Akkaphan រំភើបនិងត្រេកអរដែលរូបលោកអាចយកឈ្នះជំងឺមហារីកបាន និងរំពឹងបានឃើញស្នាដៃការសម្ដែងរបស់លោកទៀតនៅថ្ងៃអនាគត។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ