ជារឿងពិត ខាងប្រុសចេញមុខមកនិយាយហើយបែកគ្នាជាមួយតួឯកស្រី Vill Wannarot ពិតមែន…

ពិតជាបែកមែន ដូចការសង្ស័យរបស់អ្នកគាំទ្រពេលនេះតារាប្រុសលោក Jes Jespipat បានចេញមកនិយាយពីទំនាក់ទំនងស្នេហារបស់លោកជាមួយតួឯកស្រី Vill Wannarot ហើយ ពេលនេះទាំងគូបានសម្រេចចិត្តចែកផ្លូវគ្នាហើយបញ្ចប់ចំណងស្នេហាដែលសាងមករយះពេល៤ឆ្នាំកន្លងមកនេះ។

គូរបស់តារាប្រុសស្រីក្នុងសិល្បៈថៃ Jes Jespipat និង Vill Wannarot ត្រូវបានមិត្តអ្នកគាំទ្រសង្ស័យថាបែកគ្នា តាំងពីមុនលោក Jes ចេញមុខមកនិយាយមកម្លេះ ព្រោះមួយរយះពេលចុងក្រោយនេះគូនេះគ្មានសូម្បីតែរូបគូ ថែមតួឯកស្រី Vill Wannarot ចេញតែបង្ហោះសារប្លែកៗបង្ហាញពីការបែកបាក់និងសោកសៅ។ ពេលនេះមិនខុសពីអ្វីដែលអ្នកគាំទ្រសង្ស័យនោះទេ តារាប្រុសលោក Jes Jespipat បាននិយាយសារភាពជាមួយទឹកភ្នែករលីងរលោងក្នុងកែវភ្នែកប្រាប់ថារូបលោកចែកផ្លូវគ្នាជាមួយ Vill ហើយ អ្នកទាំងខំព្យាយាមដែរតែនៅតែមិនអាចបន្ដ បែកគ្នាទាំងដែលនៅស្រលាញ់ បែកគ្នាព្រោះមិនចុះសម្រុងគ្នា។ ចំណែករឿងនេះតារាស្រី Vill មិនទាន់និយាយអ្វីនោះទេ មានតែបង្ហោះសារគ្រាមក្រំនិងបានចម្រៀងសោកសៅដែលត្រូវនឹងអារម្មណ៍ខ្លួននៅពេលនេះ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ