តួឯកស្រី Prang នៅសុខៗគេថាជាជនទី៣បំបែកស្នេហា Vill and Jes ព្រោះតែឃើញស្និទ្ធគ្នាពេក…

អត់ដឹងអីផងត្រូវមួយចាស់ដៃបាត់ទៅហើយ តារាស្រីនាង Prang Kannarun រងការរិះគន់ពីអ្នកលេងបណ្ដាញសង្គមចំពោះការបែកបាក់ស្នេហារបស់  តួឯកស្រី Vill Wannarot និងតារាប្រុសលោក Jes Jespipat ព្រោះតែមួយរយះពេលចុងក្រោយនេះគេឃើញរូបនាងស្និទ្ធស្នាលគ្នាខ្លាំងជាមួយលោក Jes Jespipat ខ្លាំងពេកទាំងក្នុងរឿងនិងក្រៅឆាកការសម្ដែង។

ដោយតារាស្រីនាង Prang Kannarun ថ្មីៗនេះរូបនាងបានចាប់ដៃគូគ្នាជាមួយតារាប្រុសលោក Jes Jespipat សម្ដែងរួមគ្នាក្នុងរឿង Bunga Saree ដោយទាំងគូជាតួឯកប្រុសស្រីនិងមានភាពផ្អែមល្ហែមតាមសាច់រឿងផងដែរ។ ក្រៅពីទំនាក់ទំនងក្នុងរឿង Prang និងលោក Jes ត្រូវបានគេឃើញថាក៏ស្និទ្ធស្នាលគ្នាក្រៅឆាកផងដែរ ព្រោះមានធ្លាប់ឃើញអ្នកទាំងពីរមកសម្រាកលេងហ្គីតាជាមួយគ្នាថែមទៀតផង។ ដល់ឃើញតារាស្រី Vill Wannarot បង្ហោះសារសោកសៅនិងចែកផ្លូវគ្នាជាមួយលោក Jes Jespipat អ្នកលេងបណ្ដាញសង្គមខ្លះក៏មកបន្ទោសថា Prang ជាជនទី៣និងរិះគន់នាងមួយចាស់ដៃបាត់ទៅហើយ ដោយមិនដឹងការពិតយ៉ាងណានោះទេ។​ ចំណែកលោក Jes ក៏ត្រូវគេរិះគន់ខ្លាំងដែរ តែលោកបានអះអាងបែកព្រោះមិនយល់ពីគ្នាមិនមែនព្រោះអ្នកណាទាំងអស់ ហើយការបែកលើកនេះក៏ទាំងនៅស្រលាញ់ផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ