Cute ណាស់! កូនស្រីភ្លោះ នាយក្រឹម កាន់តែធំកាន់តែគួរឲ្យស្រលាញ់ខ្លាំង!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ក្រោយពេលដែលទទួលបានចំណងដៃកូនស្រីភ្លោះពីររូបមក ចំណងស្នេហារវាងតារាកំប្លែងល្បីឈ្មោះ នាយក្រឹម និងអ្នកនាង ស្រីលាភ កាន់តែផ្អែមល្ហែម និងមានសុភមង្គលខ្លាំងឡើងៗ។

យ៉ាងណាមិញបើយើងងាកទៅចាប់អារម្មណ៍ពីកូនស្រីភ្លោះអ្នកទាំងពីរនាក់នោះវិញ ពីមួយថ្ងៃទៅមួយថ្ងៃពួកគេកាន់តែធំធាត់ឡើងៗ ក្រោយទទួលបានមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីនាយក្រឹម និងអ្នកនាងស្រីលាភ។

លើសពីនេះទៅទៀត ថ្មីៗនេះអ្នកគាំទ្រនាំគ្នាចាប់អារម្មណ៍ពីរូបសម្រស់របស់កូនស្រីភ្លោះទាំងពីររូបនោះ មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ពិសេសនោះគឺគ្រប់សកម្មភាពថតរូបទាំងពីរ​ មើលទៅកាយវិការរបស់ពួកគេពិតជា Cute និងគួរឲ្យស្រលាញ់ខ្លាំងណាស់៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី