ល្មមស្អាត Mai Davika ប្រកាសដំណឹងល្អឡើងគីឡូបាន 5 គីឡូហ្វេនៗនាំគ្នាត្រេកអរពេញប្រទេសព្រោះសម្រស់ស្រស់ស្អាតជះពន្លឺចែងចាំង! មានរូបភាព
ចាត់ទុកថាជាតារាម្នាក់ទៀតដែលតែងតែហ្វេនៗនិយាយជាប់ជានិច្ចរឿងរូបរាង សម្រាប់តួឯកស្រីស្អាត Mai Davika មានអ្នកខ្លះមិនពេញចិត្តរូបរាងរបស់នាងហើយនិយាយរិះគន់ថាស្គមជ្រុល រហូតធ្វើអោយសាម៉ីខ្លួនត្រូវចេញមកបកស្រាយនិយាយរឿងពិត ថ្វីត្បិតតែស្គមតែនាងមានសុខភាពល្អ
ហើយនៅពេលថ្មីៗនេះកញ្ញា Mai ធ្វើអោយហ្វេនៗរីករាយជាខ្លាំង ព្រោះមើលទៅមានសាច់មានឈាមភ្លឺថ្លាជាងមុន ដល់ថ្នាក់ហ្វេនៗចូលទៅខមិនសួរព្រោងព្រាតថាទៅអ្វីមកបានជាស្អាតបែបនេះ ហើយពេលនេះសាម៉ីខ្លួនក៏បានចេញមកស្រាយបំភ្លឺថាខ្លួនបានឡើងគីឡូ 5 គីឡូហើយ ហើយពីមុនមើលទៅដូចជាស្គមក៏ព្រោះតែនាងត្រូវថតរឿងតែប៉ុណ្ណោះ
ចំណែកឯខាងអ្នកគាំទ្រ ក៏បានចូលមកសម្ដែងក្ដីត្រេកអរជាមួយភាពស្រស់ស្អាតរបស់ Mai និងរាងដ៏ស្រស់ស្អាតរបស់នាង
អត្ថបទដោយ : នីត្តា