ផ្អែមល្ហែមណាស់! ទំនេរបន្ដិច Mark និង Kimberly ទៅស្វីតនៅឯតំបត់មាត់សមុទ្រទៀតហើយ!(មានរូបភាព)

ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Mark Prin និងកញ្ញា Kimberly កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ​ ធ្វើឲ្យហ្វេនៗជាច្រើនលួចច្រណែនមិនតិចនាក់នោះទេ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកទាំងពីរបានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើលម្ដងទៀត ក្រោយពេលដែលគ្រប់គ្នាបានឃើញអ្នកទាំងពីរបានដឹកដៃគ្នា ទៅសាងភាពផ្អែមល្ហែមនៅតំបត់មាត់សមុទ្រមួយកន្លែង ដែលមានទេសភាពយ៉ាងស្រស់ស្អាត ហើយក្នុងនោះអ្នកទាំងពីរបានផ្ដិតយករូបភាពជាមួយនិងកាយវិការកៀកកើយគ្នាយ៉ាងស្និតស្នាល ញញឹមដាក់គ្នាមើលទៅពិតជារ៉ូមែនទិចខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនបានបង្ហាញអារម្មណ៍រំភើប ពិសេសនោះគឺធ្វើឲ្យអ្នកដែលមិនទាន់មានគូសឹងតែលើសជាតិស្ករគ្រប់គ្នាអស់ហើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី