មកដល់ហើយរូប PreWedding របស់តារាស្រី Gypsy Keerati សាមញ្ញៗតែស្រស់ស្អាតកក់ក្ដៅខ្លាំងណាស់ហ្វេនៗអបអរសាទរអាយដលរៀបការ! មានវីដេអូ
មិនដែលធ្វើអោយខកបំណងដងណាពិតមែនសម្រាប់រូបភាពតាំងមុខរោងមង្គលការរបស់គូរស្នេហ៍ផ្អែមល្ហែម យ៉ាងតារាសម្ដែងស្រី Gypsy Keerati និងអនាគតស្វាមី Nicholas
នៅពេលថ្មីៗនេះក្នុង IG ឈ្មោះ @gypsykeerati បានផុសរូបភាពជាច្រើនសន្លឹកស្នាដៃរបស់ @weerayuttsnap អោយហ្វេនៗបានឃើញជាផ្លូវការ ដោយប្រធានបទក្នុងការថតរូបនេះ Gypsy បានកៀកកើយ Nicholas ទៅកោះ ឋានសួគ៌ ជាកន្លែងដែលអ្នកទាំងពីរបានជ្រើសរើសសម្រាប់ថ្ងៃពិសេសនេះ ព្រោះកន្លែងនោះមានទាំងឆ្នេរ រលកសមុទ្រ ពន្លឺថ្ងៃ និងខ្យល់ឧណ្ឌៗ ក្រៅពីជួយបន្ថែមអោយមានអារម្មណ៍ថារ៉ូមែនទិកដល់រូបភាពហើយ ក៏នៅមានប្រាប់អំពីរបៀបជីវិតរបស់អ្នកទាំងពីរបានយ៉ាងល្អទៀតផង
បន្ទាប់ពីរូបភាពទាំងប៉ុន្មានបានផុសចេញទៅសាច់ញាត្តិបងប្អូន មិត្តភ័ក្ដិអ្នកស្និតស្នាល រួមទាំងអ្នកគាំទ្រក៏នាំគ្នាចូលមកអបអរសាទរជាមួយសាម៉ីខ្លួនទាំងពីរយ៉ាងច្រើន នេះគឺជាជោគជ័យជីវិតដ៏ធំក្នុងការប្រើជីវិតគូររួមគ្នា
អត្ថបទដោយ នីត្តា