ស្ទើរតែចោលជីវិតនៅស្រុកគេហើយ! Kao Suphatsara រៀបរាប់វិនាទីជីវិតពេលធ្វើដំណើរទៅប្រទេសហុងកុង….ត្រូវហោះត្រលប់ប្រទេសថៃជាបន្ទាប់! មានវីដេអូ
ធ្វើអោយអ្នកគាំទ្រភ្នែកស បារម្ភមិនស្ទើរទេសម្រាប់តារាសម្ដែងស្រី Kao Suphatsara កាលពីថ្ងៃទី 1 ខែ កញ្ញា ឆ្នាំ 2023 បានចេញមកនិយាយរៀបរាប់ពីហេតុការណ៍ដ៏រន្ធត់និងការចលាចលក្នុងកំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសហុងកុង ប៉ុន្ដែត្រូវជួបនិងព្យុះ ត្រូវប្រញាប់ត្រលប់ទៅកាន់ព្រលានយន្ដហោះជាបន្ទាប់ដើម្បីហោះហើរមកប្រទេសថៃវិញ
ដោយកញ្ញា Kao និយាយថា “ដំណើរកំសាន្ដនេះចលាចលខ្លាំងណាស់ ត្រូវហោះដើរត្រលប់ថ្ងៃស្អែកតែខ្យល់ព្យុះមកដល់ដូច្នេះត្រូវរត់ទៅកាន់ព្រលានយន្ដហោះដើម្បីហោះហើរមកប្រទេសថៃវិញទាំងយប់ គ្រប់ជើងហោះហើរគឺពេញទាំងអស់ ទាំងទៅប្រទេសផ្សេងៗជុំវិញប្រទេសថៃ ខ្ញុំក៏សម្រេចចិត្តថារងចាំនៅទីនោះរង់ចាំគ្រប់ជើងហោះហើរដែលទៅថៃ ក្រែងមានកន្លែងទំនេរណាមួយ ហើយពិតជាសំណាងណាស់ មានកៅអីទំនេរមួយកន្លែងហើយយើងក៏បានហោះហើរត្រលប់មកថៃវិញមុនជើងហោះហើរថ្ងៃស្អែកត្រូវបានពន្យាពេល
ទទួលបានជើងហោះហើររបស់ airasia eco ក្នុងតម្លៃ 13,000 បាតជាង នេះជារឿងដែលមិនអាចបដិសេធបានពិតមែន ព្រោះថាយើងមានការងារថតផ្សព្វផ្សាយថ្ងៃទី 2 កន្លែងថតត្រូវរលាយដោយសារតែយើងមិនបានទេ! ដំណើរកំសាន្ដរញ៉េរញ៉ៃតាំងតែពីទៅដល់
មុននពេលត្រលប់មកវិញ ប្រញាប់ប្រញាល់ណាស់ ប្រមូលរបស់របររត់សំដៅមកព្រលានយន្ដហោះទាំងជឿជាក់ អារម្មណ៍យល់ថាខ្លួនសម្រេចចិត្តលើកនេះត្រឹមត្រូវហើយ ព្រោះបើមិនដូច្នេះទេច្បាស់ជាមិនអាចត្រលប់មកជាច្រើនថ្ងៃ មានខ្យល់ព្យុះដល់ទៅ 3 កូន ហើយនេះចាត់ទុកថាជាដំណើរកំសាន្ដដ៏រំភើបនិងភ័យអរបំផុតព្រោះមិនដែលជួបបែបនេះពីមុនមកនោះទេ”
អត្ថបទដោយ : នីត្តា