បើហ៊ានហក់មក! Gypsy មានតែមួយគ្មានពីរថត Prewedding មិនត្រូវការឈុតកូនក្រមុំសុំត្រឹមតែឈុតប៊ីគីនីមួយនេះបានហើយ! មានវីដេអូ

រាប់ថយក្រោយនៅសល់មិនប៉ុន្មានថ្ងៃទៀតទេ សម្រាប់តារាសម្ដែងស្រី Gypsy-Kirati និងដល់ថ្ងៃសិរីថ្ងៃជ័យចូលរោងមង្គលការជាមួយមិត្តប្រុសលោក Nicholas Haw ខាងមុខនេះ

នៅពេលថ្មីៗនេះ Gypsy មិនបានធ្វើអោយអ្នកគាំទ្រខកចិត្តទេ សាម៉ីខ្លួនបានផុសរូបភាព Prewedding មួយឈុតទៀត អាចនិយាយបានថាធ្វើអោយ IG ក្រៅដូចបាយពុះភ្លាមៗ ព្រោះតែឈុតនៅលើខ្លួននាងមិនមែនជាឈុតកូនក្រមុំស្អាតៗដូចអស់គេនោះទេ តែជាឈុតប៊ីគីនីតូចៗទៅវិញបូករួមជាមួយស្ទាយថតរូបនៅមាត់សមុទ្រទៀត មានតែពាក្យមួយម៉ាត់ថាអេមហួស ឈុតកូនក្រមុំឆាចោលតែម្ដង

សម្រស់របស់កូនក្រមុំពិតជាចែងចាំងឈ្នះអស់មារសត្រូវពិតៗ ហើយស្នាដៃថតរូបនេះមិនមែនជាងអាជីពឯណាឆ្ងាយនោះទេ គឺជាស្នាដៃរបស់កូនកំលោះយើងនិងតែម្ដង

អត្ថបទដោយ​ : នីត្តា