តួឯកស្រីMew Nittha មើលទៅអត់បានមកសម្ដែងដូចជា Noey ទៀតហើយ ប្រកាសដំណឹងកូនទី២…

តួឯកស្រីនាង Mew Nittha ប្រកាសដំណឹងល្អរបស់ខ្លួនពពោះកូនទីពីរ អ្នកគាំទ្រនាំគ្នាជួយចូលរួមត្រេកអរ តែក៏បានគិតថាមើលទៅ Mew ពិតជាមិនបានមកសម្ដែងវិញក្នុងរយះពេលប៉ុន្មានឆ្នាំនេះទេ ច្បាស់ជាបាត់មុខដូចជាតារាស្រី Noey Chotika អញ្ចឹងក្រោយពីក្លាយជាអ្នកម្ដាយកូនពីរហើយមិនមានសម្ដែងរឿងថ្មីវិញសោះ។

ចូលរួមត្រេកអរចំពោះតួឯកស្រីមុខក្មេងវ័យនិងមានប្រជាប្រិយភាពក្នុងរឿងភាគជាច្រើននាង Mew Nittha ដោយក្រោយពីរៀបការជាមួយស្វាមីអ្នកជំនួញរួចមក ពេលនេះរូបនាងបានក្លាយជាអ្នកម្ដាយគេហើយ។ កូនទីមួយរបស់នាងបានកូនស្រីឈ្មោះថា Marin ខ្ជូតគួរឲស្រលាញ់ណាស់ ហើយពេលនេះក៏ប្រកាសដំណឹងល្អថារូបនាងពពោះកូនម្នាក់ទៀតហើយ។ ស្វាមីនាងសប្បាយចិត្តណាស់ ហើយការពពោះលើកនេះកើតពីការតាំងចិត្តយកកូនម្នាក់ទៀតរបស់នាង ព្រោះនាងគិតថាកូនទីមួយនិងកូនទីពីរចង់ឲធំមកក្លាយជាមិត្តលេងជាមួយគ្នាបាន កុំឲរំលងគ្នាច្រើនឆ្នាំពេក។ ត្រេកអរជាមួយតួឯកស្រី Mew Nittha តែអ្នកគាំទ្រក៏ស្ដាយស្នាដៃការសម្ដែងដ៏ល្អរបស់នាងដែរ ព្រោះតាំងពីមានកូនទីមួយមក រូបនាងក៏ស្ងាត់ពីវិស័យការសម្ដែងដល់មកមានកូនទីពីរថែមទៀតច្បាស់ជាមិនបានមកវិញច្រើនឆ្នាំហើយ។ យ៉ាងណាក៏ដោយក៏នៅតែអាចទស្សនាទិដ្ឋភាពគ្រួសាររីករាយរបស់ Mew តាមរយះ​យូធូបផងដែរ ព្រោះនាងនិងស្វាមីមានបង្ហោះវីដេអូគ្រួសារក្នុងយូធូបជាញឹកញាប់។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ