Nine-Baifern មុខទល់មុខញិកញ៉ក់ៗឡើងអ្នកនៅក្បែរចង់……ផ្អែមពេកហើយក្រែងចិត្តអ្នកក្បែរនិងផង! មានវីដេអូ

ផ្អែមមិនក្រែងចិត្តនរណាសោះឡើយសម្រាប់គូរស្នេហ៍តារាប្រុសស្រី Nine Naphat និង Baifern Pimchanok មុននេះអ្នកពីរអ្នកបានបង្អួតសកម្មភាពញុំគុយទាវយ៉ាងឆ្ងាញ់តាមផ្លូវ ដំណើរកំសាន្ដទៅដើរលេងនៅខោវយ៉ៃជាមួយគ្នា ធ្វើអោយហ្វេនដែលអត់គូរស្លាប់ទាំងឈរជាមួយផ្ទៃមេឃពណ៌ផ្កាឈូករបស់មួយគូនេះ

ជាក់ស្ដែងនៅក្នុងបណ្ដាញសង្គមស្រមោចតោងទៀតហើយ ជាមួយសកម្មភាពដ៏សែនផ្អែមល្ហែម ក្នុងវីដេអូកំលោះ Nine ខលវីដេអូនិយាយចរចាជាមួយ Baifern មានទាំងធ្វើមាត់ថើបគ្នាទៅមកទៀត មិត្តភ័ក្ដិអ្នកនៅក្បែរខាងប្រុសចំហរមាត់ព្រោះមិននឹកស្មានថាអ្នកទាំងពីរស្វីតដាក់គ្នាយ៉ាងនេះសោះ

ចំណែកឯហ្វេនៗដែលបានឃើញវីដេអូនេះហើយក៏នាំគ្នាចូលមកខមិនដោយក្ដីច្រណែនយ៉ាងច្រើន ច្រណែននិងស្នេហាមួយគូនេះណាស់ ស្វីតម្លឹងៗស្រមោចតោងទូរស័ព្ទហ្វេនៗអស់ហើយ

អត្ថបទដោយ : នីត្តា