កំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍ពិតៗ តារាកំប្លែង Jack Fanchan តួឯកស្រីរូបនេះលោកព្រមរៀបការជួបឪពុកម្ដាយហើយ…

ចំណងស្នេហាលើកនេះមានតែភាពផ្អែមល្ហែមនិងក្ដីសុខរហូតដល់រូបលោកចង់គិតគូររឿងរៀបការហើយ! តារាសម្ដែងនិងជាពិធីករមានភាពកំប្លុកកំប្លែងលោក Jack Fanchan ប្រាប់ពីជីវិតស្នេហាពេលបច្ចុប្បន្ននេះរបស់លោកជាមួយតួឯកស្រី Baimorn Kittiya អ្នកទាំងពីរអាចនិយាយបានថាកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍គ្នា ចង់ចាប់ផ្ដើមជីវិតគ្រួសារហើយ។

ឆាប់ជាងលើកណាៗទាំងអស់ តារាកំប្លែងប្រុសលោក Jack Fanchan ទើបប្រកាសចំណងស្នេហាថ្មីថ្មោងមិនយូរប៉ុន្មានជាមួយតួឯកស្រីនាង Baimorn Kittiya ពេលនេះប្រាប់ថាចង់រៀបការហើយ។ ដោយលោក Jack បានឲដឹងថាទោះបីជាទើបតែមើលចិត្តគ្នាបាន៥ខែមែន តែអ្នកទាំងពីរមានចំណងស្នេហាដែលរលូនមិនមែនឩបសគ្គនិងមិនមែនចំណុចដែលត្រូវកែប្រែដើម្បីអ្វីនោះឡើយ ជាចំណងស្នេហាដែលធ្លាក់ក្នុងអន្លង់ស្នេហ៍តាំងពីលើកដំបូងដែលបានស្គាល់គ្នា និងចង់ឲស្រលាញ់គ្នាបែបនេះរហូតទៅ។ ពេលនេះរូបលោកបានទៅជួបឪពុកម្ដាយរបស់ Baimorn ហើយ ចំណែករឿងមង្គលការក៏បានគិតៗទុកដែរ រូបលោកក៏ចង់រៀបការ Baimorn ក៏ចង់រៀបការដែរ តែពេលនេះអ្នកទាំងពីរមិនទាន់មានគម្រោងឲច្បាស់នៅឡើយទេ។

ប្រភព៖ Sanook

អត្ថបទដោយ៖​ ស្រីល័ក្ខ