Baifern Pimchanok ដូរស្ទាយពីនារីថៃទៅជានារីកូរ៉េស្អាតដូចកូនក្មេងបឋមសិក្សាសំខាន់ជើងតូចដូច…..! មានវីដេអូ

ដំណើរកំសាន្ដចប់ហើយតែរូបផុសមិនទាន់អស់ទេសម្រាប់តួឯកស្រីអារម្មណ៍ល្អ Baifern Pimchanok បន្ទាប់ពីហោះហើរទៅដើរលេងនៅប្រទេសកូរ៉េខាងត្បូង ហើយដំណើរកំសាន្ដក៏បានចប់រួចរាល់ជាស្ថាពរ ប៉ុន្ដែនៅលើបណ្ដាញសង្គមសាម៉ីខ្លួននៅតែផុសរូបការដើរលេងនេះ ក្រៅពីទេសភាពស្អាតៗហើយ សូមជម្រាបថា Baifern ក៏ស្អាតមិនចាញ់ទេសភាពដែរ

ជាមួយរូបភាពជាក់ស្ដែងដែរ Baifern នាំយកមកចែករំលែកនៅក្នុង IG ជាមួយដ៏គួអោយស្រលាញ់ សំពត់ខ្លី ផាត់មុខស្ដើងៗប្រលែងសក់វែង ហើយពាក់អាវដៃវែងគូរជាមួយសំពត់ខ្លី គ្រាន់តែប៉ុណ្ណឹងធ្វើអោយគ្រប់គ្នាញីភ្នែកពេញប្រទេស ព្រោះតែជើងរបស់នាងតូចមែនទែន ហើយក៏ស្រលូនហួសការស្មានដែរ

នៅខាងក្រោមរូបពេញទៅដោយខមិនរបស់ហ្វេនៗដែលសរសើរពីសម្រស់និងភាពគួអោយស្រលាញ់របស់ Baifern មើលមួយភ្លេតស្មានតែក្មេងបឋមសិក្សារបស់កូរ៉េទៅហើយ

អត្ថបទដោយ : នីត្តា