តិចតែអេម Aum Patcharapa ស្លៀកធម្មតាៗតែឆកយកបេះដូងហ្វេនៗពេញប្រទេសព្រោះតែ…….! មានរូបភាព

តារាសម្ដែងស្រីជួរមុខរបស់ប្រទេសថៃ Aum Patcharapa អាចនិយាយបានថាជាតារាជួរមុខពិតៗព្រោះមិនថាចង់ងាកខ្លួនធ្វើអ្វីតែងខ្លួនបែបណាក៏ធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍រហូត ជាក់ស្ដែងថ្មីៗនេះនាងបង្ហាញខ្លួនជាមួយស្ទាយតែងខ្លួនបែបសាមញ្ញធម្មតា ក្នុងថ្ងៃសប្បាយៗ អាកាសធាតុក្តៅបែបនេះ ជាមួយអាវយឺតពណ៌ខ្មៅ ខោសាច់ក្រណាត់ស្អាត និងលើកសក់បួងធម្មតា អាចនិយាយបានថាស្ទាយនេះមិនសូវជាបានឃើញប៉ុន្មាននោះទេ ព្រោះគ្រប់ពេលដែលនាងផុសរូបភាពនៅក្នុង IG ភាគច្រើនគឺជាឈុតស្អាតៗថ្លៃៗស៊ីវិល័យ

ប៉ុន្ដែពេលឃើញបែបនេះ គ្រប់គ្នារឹតតែពេញចិត្តយ៉ាងខ្លាំង ចុចឡាយអោយយ៉ាងច្រើនលើសលប់ ថែមទាំងប្រាប់ក្នុងសម្លេងតែមួយថាស្អាតនិងគួអោយស្រលាញ់ខ្លាំងណាស់ មើលទៅមិនដូចមនុស្សស្រីវ័យ 40 ឆ្នាំជាងនោះទេ

ហើយប្រសិនបើនរណានឹកស្នាដៃសម្ដែងរបស់ Aum អាចមើលបាននៅលើទូរទស្សន៍រៀងរាល់ថ្ងៃពុធ និងព្រហស្បតិ៍ ប៉ុស្ដន៍លេខ 7 បាន

អត្ថបទដោយ : នីត្តា