Jes Jespipat បកស្រាយយ៉ាងច្បាស់ពីបញ្ហាការបែកបាក់ជាមួយ View Wannarot ថាជាជនក្បត់ចិត្តមិនអាចទទួលបាន! មានរូបភាព
ត្រូវគេរិះគន់មិនស្ទើរទេសម្រាប់តួឯកប្រុសកំលោះរូបសង្ហា Jes Jespipat ក្រោយពីចេញមកទទួលថាចែកផ្លូវគ្នាជាមួយតារាសម្ដែងស្រី View Wannarot អះអាងថាមិនមានជនទីបី ប៉ុន្ដែត្រូវអ្នកបណ្ដាញសង្គមចោមរោមជេរថាក្បត់ចិត្ត ព្រមទាំងទាញតារាសម្ដែងស្រីរួមការងារជាមួយអោយធ្លាក់ចូលជាមួយដែរ
ជកា់ស្ដែង (7 កញ្ញា 2023) Jes Jespipat ក៏បានចេញមកបើកចិត្តនិយាយដល់រឿងនេះថា ក្រោយពេលពីបាននិយាយក៏ធូរស្បើយក្នុងចិត្តជាងមុន រឿងសភាពផ្លូវចិត្តក៏ល្អប្រសើរឡើង ពួកយើងមិនបានឈ្លោះគ្នា ទើបមិនចាំបាច់ទៅដោះស្រាយបញ្ហាអ្វីច្រើន បន្ទាប់ពីផ្ដល់បទសម្ភាសន៍ក៏នៅមិនទាន់បាននិយាយជាមួយ View ចំណែកខាងគាត់ក៏បានប្រាប់ថាអាចឆ្លើយបានតាមចិត្ត
ចំណែកឯរឿងរិះគន់វាជារឿងធម្មជាតិដែលយើងមិនអាចគ្រប់គ្រងបាន ជ្រើសរើសថាមិនមើល រឿងណាដែលគេមិនដឹងពិតប្រាកដ ហើយក៏ចាប់ផ្ដើមកាត់ក្ដីយើង រឿងចឹងៗគឺមិនបានទេ តាមពិតទៅឃើញហើយក៏មិនមានអារម្មណ៍អីនោះទេ ព្រោះរឿងគ្រប់យ៉ាងយើងជាអ្នកដឹងច្បាស់
ចំណែកឯរឿងគេថាយើងក្បត់ចិត្ត ប្រហែលជាគេមិនជឿ តែយើងទៅបង្ខំអោយគេជឿសំដូយើងមិនបាននោះទេ ធ្វើបានតែម្យ៉ាងគឺអះអាងដដែលថាមិនមាននរណាទាំងអស់ គ្រប់សំដីដែលយើងនិយាយគឺជាការពិត ធ្វើបានត្រឹមតែប៉ុណ្ណឹងពិតមែន
អត្ថបទដោយ : នីត្តា