មកលើកនេះខ្លាំងជាងលើកណាៗទាំងអស់ Kwan Usamanee ប្រហារចិត្តហ្វេនៗអោយស្លាប់ឈពេញទាំងប្រទេសព្រោះទៅសមុទ្រលើកនេះមិនខ្លាចនិងបញ្ចេញដងខ្លួនបែបនេះ! មានវីដេអូ
រឿងស្អាតហើយពូកែសូមលើកអោយតួឯកស្រីម្នាក់នេះចុះ Kwan Usamanee ព្រោះក្រៅពីរឿងសម្ដែងហើយ នាងខិតខំប្រឹងប្រែងធ្វើជំនួញគ្រឿងសំអាងជាប្រេនឈ្មោះរបស់ខ្លួនទៀតផង រហូតមកដល់ពេលនេះនាងទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងជីវិត ព្រោះធ្វើការយ៉ាងធ្ងន់ទើបថ្ងៃនេះសុំប្រើពេលវេលាសម្រាកសប្បាយខ្លះ
ច្បាស់ណាស់ថាមកសមុទ្រទាំងមូលបើមិនមានឈុតប៊ីគីនីស្លៀកថតរូបទេដូចជាមិនសូវសមទេ ដូច្នេះហើយទើបសាម៉ីខ្លួនប្រលែងខ្លួនយ៉ាងពេញទំហឹង គ្រប់ពណ៌គ្រប់ម៉ូដជាពិសេសពណ៌ស្រស់ឆើតឆាយសមនិងស្បែកសខ្ចីដូចកប្បាសទៀតអេម 100 ពិន្ទុពេញៗ សូម្បីតែគេងហាលថ្ងៃក៏ធ្វើអោយព្រះអាទិត្យសុំចៀសផ្លូវអោយនាងដែរ
ចំណែកឯរឿងបេះដូង Kwan បានផ្ដល់បទសម្ភាសន៍ថានាងនៅទំនេរនៅលីវ តែចង់រៀបការសាងគ្រួសារហើយ មនុស្សប្រុសដែលចូលមកក្នុងជីវិតមិនចាំបាច់មានលុយអីណាស់ណានោះទេ ព្រោះនាងមានលុយមិនចាំបាច់ចិញ្ចឹមមើលថែអោយពិបាកនោះទេ….លឺបែបនេះហើយសុំទះដៃអោយតែម្ដងនារីសម័យ 2023 ស្អាតហើយពូកែទៀត
អត្ថបទដោយ : នីត្តា