ភ្លេចខ្លួនថាទៅអបអរមិត្តរៀបការ! Yaya-Nadech កាន់ដៃគ្នាបណ្ដើរផ្អែមល្ហែមនៅប្រទេសអុីតាលីតែក្នុងវីដេអូកន្លែងនេះធ្វើអោយហ្វេនៗបុកពោះព្រោះ……! មានវីដេអូ
បានហោះហើរទៅដល់ប្រទេសអុីតាលីរួចរាល់ជាការស្រេចហើយ សម្រាប់គូរស្នេហ៍តារាប្រុសស្រីល្បីឈ្មោះយ៉ាង Yaya Urassaya ជាមួយគូស្នេហ៍ Nadech Kugimiya ទៅចាំធ្វើជាសាក្សីស្នេហ៍ក្នងពិធីមង្គលការរបស់មិត្តសម្លាញ់ Mark Prin-Kimberly ពិធីនិងចាប់ផ្ដើមឡើងនៅថ្ងៃទី 14 កញ្ញាខាងមុខនេះ
ហើយមុនដល់ថ្ងៃ Yaya-Nadech បានឆ្លៀតឱកាសទៅដើរលេងសម្រាកកាយយ៉ាងសប្បាយៗនិងដើម្បីបថ្ថែមភាពផ្អែមល្ហែមអោយគ្នាទៅវិញទៅមកផងដែរ រូបភាពជាច្រើនសន្លឹករបស់អ្នកទាំងពីរខណៈពេលកាន់ដៃបណ្ដើរគ្នាដើរអមជាមួយនិងទេសភាពជុំវិញនៃប្រទេសអុីតាលីកាន់តែធ្វើអោយរ៉ូមែនទិកឡើង មើលទៅតាមទឹកមុខផែនដីនេះមានតែយើងពីរនាក់ទេ
ដូចក្នុងវីដេអូដែលខាងប្រុសផុសនៅក្នុង IG story ហើយខាងស្រីក៏យកមកផុសម្ដងទៀត ក្នុងវគ្គមួយនៃវីដេអូថ្វីត្បិតតែមិនបង្ហាញដល់ចប់ តែក៏ដឹងច្បាស់ថាផ្អែមកម្រិតណា ខាងប្រុសថើបថ្ពាល់ខាងស្រី ហ្វេនៗឯណោះវិញរំភើបជំនួសអាយដលពេញប្រទេស
អត្ថបទដោយ : នីត្តា