ផ្អែមល្ហែមណាស់ Mark-Kimberly ផុសរូបពិធីមង្គលការបណ្ដើរៗហើយពិតជាស្អាតនិងរ៉ូមែនទិកខ្លាំងណាស់! មានវីដេអូ
មិនប៉ុន្មានម៉ោងទៀតក៏ដល់ពេលត្រូវប្រារព្ធពិធីមង្គលការជាផ្លូវការហើយ សម្រាប់គូររបស់ Mark Prin ជាមួយភរិយា Kimberly អ្នកទាំងពីរបានជ្រើសរើសយកប្រទេសអុីតាលីជាកន្លែងរៀបការ ហើយគ្រប់គ្នាក៏ទន្លឹងចាំមើលយ៉ាងរំភើបចិត្តជាពិសេសគូរស្វាមីភរិយាថ្មោងថ្មី
ជាក់ស្ដែង Mark-Kimberly បានផុសរូបភាពស្វីតៗជាមួយគ្នាទុកជាការរាប់ថយក្រោយចូលរោងការជាផ្លូវការនាពេលខាងមុខនេះ បង្ហោះរូប Prewedding នៅក្នុង IG ជាច្រើនសន្លឹក។ ខាងឯកូនក្រមុំដល់ថ្នាក់និយាយថារំភើបស្ទើរឆ្កូតទៅហើយតាមរយៈប្រយោគនេះថា “Last day till forever..See you at the alter tomorrow baby @mark_prin រំភើបស្ទើរតែឆ្កួតមនុស្សទៅហើយចា!!#MarKimTheWedding”
ចំណែកឯខាងកូនកំលោះក៏ផុសដែរថា “If it’s meant to be, it’ll be. #markimthewedding” អាចនិយាយបានថាគ្រប់សន្លឹកគឺពិតជាស្រស់ស្អាតខ្លាំងណាស់ ស័ក្ដសមគ្នាពិតៗ ហ្វេនៗឯណោះឃើញបែបនេះហើយចង់រៀបការដែរ….
អត្ថបទដោយ : នីត្តា